Connect with us

សន្តិសុខសង្គម

កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌឬស្សីកែវ ចុះ​ឈូស​កើប​ដី​ខ្សាច់ បាញ់ទឹកសម្អាតនៅលើផ្លូវជាតិ៥

បានផុស

នៅ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៥ កំលាំងសណ្តាប់ធ្នាប់ខណ្ឌឬស្សីកែវ ចុះឈូស កើបដីខ្សាច់កកស្ទះនៅលើចិញ្ចើមថ្នល់តាមដងផ្លូវជាតិ៥ តំបន់គីឡូម៉ែត្រលេខ៩ និង សង្កាត់ស្វាយប៉ាក បានបាញ់ទឹកសម្អាត និងណែនាំដល់ប្រជាពលរដ្ឋ មិន​ឱ្យ​ដាក់តាំង​លក់​របស់របរ​ហៀរ​ចេញ​មក​ផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត វី ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ បានឱ្យដឹងថា ដោយអនុវត្តន៍ តាម​បទ​បញ្ជា​ពី​លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បាន​ឱ្យ​កម្លាំង​សណ្តាប់ធ្នាប់ខណ្ឌ ចុះឈូសសម្អាត និង​រៀប​ចំ​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ទូទៅ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ដោយ​បាន​ណែនាំ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋដែលលក់ដូរ និងមានលំនៅដ្ឋានជាប់នឹងផ្លូវជាតិលេខ៥ទាំងអស់ មិន​ឱ្យ​ដាក់​តាំង​របស់​របរលក់ដូរ ហៀរចេញមកលើផ្លូវសាធារណៈ ដែល​ធ្វើ​ឱ្យ​បាត់បង់សណ្ដាប់ធ្នាប់ និង​បង្ក​ការ​កកស្ទះដល់ចរាចរធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ផងដែរ។

ជាមួយគ្នានោះ ក្រុម​ការងារ​បាន​ឱ្យ​ដឹង​ថា ដោយ​តំបន់​ខាង​លើ មានដេប៉ូខ្សាច់ មាន​ឡាន​ដឹក​ខ្សាច់​ចេញ​ចូល​ច្រើន ទើប​មាន​ខ្សាច់​ហៀរ​កក​ជាច្រើនបែននេះ។ តែទោះជាយ៉ាងណា កម្លាំងសណ្តាប់ធ្នាប់ សហការជាមួយអាជ្ញារធរមូលដ្ឋានតែងតែចុះសម្អាតជាប់ជាប្រចាំ វិលជុំ គ្រប់សង្កាត់ទាំង៧ របស់ខណ្ឌឬស្សីកែវ។

ក្រុមការងារ ក៏បានណែនាំដល់ បង​ប្អូនប្រជាពលរដ្ឋ មានទីលំនៅតាមកំណាត់ផ្លូវខាងលើនេះ ចូលរួមសហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ថែរក្សាអនាម័យ និងមិនត្រូវបន្ត ដាក់​តាំង​របស់​របរ​លក់ដូរ ហៀរ​ចេញ​មក​លើផ្លូវសាធារណៈ ដែល​ធ្វើ​ឱ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្ក​ការ​កកស្ទះ​ដល់​ចរាចរ​ធ្វើ​ដំណើរ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​ក៏​ដើម្បី​ចូលរួមធ្វើយ៉ាងណា​ឱ្យ​មូលដ្ឋានខណ្ឌរបស់យើងស្អាតទាំងអស់គ្នា៕

ដោយ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម