សន្តិសុខសង្គម
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
គិតមកដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ មានរយៈជិត២០ថ្ងៃមកហើយ ករណីចោរចូលលួចកាបូបដល់ក្នុងផ្ទះពលរដ្ឋយកអស់មាសជាង៣តម្លឹង និងផ្លាកទីនមួយចំនួនសរុបជាទឹកប្រាក់អស់ប្រមាណជាង១ម៉ឺន២ពាន់ដុល្លារ នៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ហាក់មិនមានតម្រុយពីក្រុមមុខសញ្ញានៅឡើយ ខណៈបទល្មើសចោរកម្មនៅតែបន្តកើតមានជាបន្តបន្ទាប់ និងញឹកញាប់ដដែល ហើយធ្វើសកម្មភាពទាំងថ្ងៃទៀតផង។ ករណីក្រុមមុខសញ្ញានៅមិនទាន់បង្ក្រាបបានបែបនេះ ធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកបាទី នៅតែព្រួយបារម្ភពីសុវត្ថិភាពក្នុងការរស់នៅប្រចាំថ្ងៃ។

តាមការលើកឡើងពីប្រជាពលរដ្ឋ ក្រោយកើតករណីលួចកាបូបអស់មាសជាង៣តម្លឹង ក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចំនួនពីរលើកបន្ថែមទៀត ដោយធ្វើសកម្មភាពនៅពេលថ្ងៃ យកអស់មាស១តម្លឹង ប្រាក់១ពាន់ដុល្លារ និងប្រាក់រៀល១លានរៀន ស្ថិតនៅក្នុងមូលដ្ឋានឃុំពារាម និងមួយករណីទៀតនៅឃុំចំបក់ដដែល។

លោក មាន វុត្ថា នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំចំបក់ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងថា ករណីនេះកម្លាំងរបស់លោកបានសហការជាមួយកម្លាំងបណ្ដាប៉ុស្ដិ៍ផ្សេងៗ នៅតែបន្តស្រាវជ្រាវក្រុមមុខសញ្ញាដើម្បីឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។

លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី គិតមកដល់ថ្ងៃទី២៧មីនានេះ នៅមិនទាន់បញ្ជាក់អ្វីបន្ថែមនៅឡើយទេពាក់ព័ន្ធករណីចោរកម្មដែលកើតមានជាញឹកញាប់ក្នុងមូលដ្ឋានរបស់ខ្លួននេះ។

សូមបញ្ជាក់ថា ករណីចោរចូលយកកាបូបដល់ក្នុងផ្ទះប្រជាពលរដ្ឋអស់មាសជាង៣តម្លឹង និងផ្លាកទីនមួយចំនួននៅភូមិត្រពាំងត្រយឹង ឃុំចំបក់ ក្រោយកើតហេតុបានចំនួន១០ថ្ងៃ ពោលគឺនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានប្រទះឃើញកាបូបរបស់ជនរងគ្រោះដែលត្រូវបានក្រុមជនសង្ស័យយកមកប្លុងចោលនៅក្បែរផ្ទះកើតហេតុ ដោយបន្សល់ទុកតែអត្តសញ្ញាណប័ណ្ណ និងកាតចាក់វ៉ាក់សាំងរបស់ជនរងគ្រោះ ខណៈទ្រព្យសម្បតិ្តនៅក្នុងកាបូបបាត់ទាំងអស់៕
អត្ថបទ៖ សុខុម






-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក