Connect with us

សន្តិសុខសង្គម

បញ្ជូនក្មេងទំនើង ០៥ នាក់ ទៅតុលាការខេត្តកណ្ដាល ករណីប្រើហិង្សា

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៥ នេះ នគរបាល​ក្រុង​តាខ្មៅ បាន​បញ្ជូន​ក្មេង​ទំនើង​ចំនួន ០២ ក្រុម ទៅកាន់​តុលាការ​ខេត្ត​កណ្ដាល ក្រោយ​ធ្វើ​សកម្មភាព​បើក​ឆាក​ប្រយុទ្ធ​គ្នា ដែល​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការ​នគរបាល​ក្រុង​តាខ្មៅ បាន​ឲ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​ពី លោក​ឧត្ដមសេនីយ៍​ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​បញ្ជា​លោក​ធ្វើការ​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ឃាត់​ក្មេង​ទំនើង​ចំនួន ០៥ នាក់ កាលពី​វេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ២៦ ខែ​មីនា ឆ្នាំ ២០២៥ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង ខាងក្រោយ​ពន្ធនាគារ​ខេត្ត​កណ្តាល ក្នុង​ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។ ក្នុង​នោះ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ចំនួន ០២ គ្រឿង ដោយ​ម៉ូតូ​ទី ០១ ម៉ាក​ Honda Scoopy ពណ៌ស ស្លាក​លេខ​ភ្នំពេញ 1JT0043 , ម៉ូតូ​ទី ០២ ម៉ាក​ Suzuki Nex ពណ៌​ឈាម​ជ្រូក ស្លាក​លេខ​ភ្នំពេញ 1 KY2360 និង មួក​ការពារ​សុវត្ថិភាព​ចំនួន ០៤។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង ០៥ ​នាក់ និង វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី។

គួរ​បញ្ជាក់​ថា កន្លងមក ​ក្មេង​ទំនើង​ទាំង ០២​ ក្រុម​នេះ តែងតែ​មាន​ទំនាស់​ផ្លែផ្កា​ឌឺដង​ដាក់គ្នា​តាម​(បណ្ដាញ​សង្គម ​Tik Tok) និង ធ្លាប់​ដេញ​វាយ​គ្នា​ទៅវិញទៅមក​ជាច្រើន​ដង​មក​ហើយ។ លុះ​មក​ដល់​ថ្ងៃទី ​២៦ ខែមីនា ឆ្នាំ​ ២០២៥ វេលា​ម៉ោង​ ៨ និង​ ៣០ ​នាទី​ព្រឹក ស្រាប់តែ​ក្រុម​ក្មេង​ទំនើង​ទាំង ០២​ ក្រុម​នេះ បាន​ជិះ​ម៉ូតូ​ជួប​គ្នា​ចៃដន្យ​តាម​ផ្លូវ ដោយ​ភាគី​ម្ខាង​ជិះ​ម៉ូតូឌុប​គ្នា​ ០២ នាក់ និង ភាគី​ម្ខាង​ទៀត​ជិះ​ឌុប​គ្នា​ ០៣​ នាក់ មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បាន​ឈ្លោះប្រកែក​គ្នា ហើយ​យក​មួក​សុវត្ថិភាព​ដែល​ពាក់​ជាប់​នៅ​ក្បាល​ដោះ​មក​បើក​ឆាក​ប្រយុទ្ធ​គ្នា​ទៅវិញទៅមក បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាមៗ ដើម្បី​ធ្វើ​អន្តរាគមន៍​ចាប់​ក្មេង​ទំនើង​ទាំងនោះ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម