សន្តិសុខសង្គម
ក្មេងទំនើង ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅស្នងការខេត្តមណ្ឌលគិរី ក្រោយបង្កហិង្សាលើយុវជន ២នាក់ទៀត
ក្មេងទំនើង ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយបង្កហិង្សាដោយចេតនា ធ្វើឱ្យយុវជន ២នាក់ផ្សេងទៀតរងរបួសធ្ងន់។

លោក អេង ហាក់គ័ង អធិការស្រុកកោះញែក បានឱ្យដឹងថា ក្រោយពីទទួលបានដំណឹងពីលោកមេភូមិថា មានករណីហិង្សាដោយចេតនា លោកក៏បានចាត់កម្លាំងចុះទៅផ្ទាល់ទៅដល់ទីតាំងកន្លែងកើតហេតុ ហើយក៏បានឃាត់ខ្លួនយុវជន២នាក់ ក្រោយពីពួកគេធ្វើសកម្មភាពប្រើអំពើហិង្សា ដោយចេតនាទៅលើយុវជនពីរនាក់ផ្សេងទៀតបណ្ដាលឱ្យរងរបួសធ្ងន់ ដោយម្នាក់ រងរបួសបាក់ដៃខាងស្ដាំ និងម្នាក់ នឹងម្នាក់ទៀត រងរបួសបែកក្បាល ដេរជាច្រើនថ្នេរ។
លោកបន្ថែមថា ហេតុការណ៍នេះ បានកើតឡើងវេលាម៉ោង ២៣៖១៥នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចរោងការ ស្ថិតនៅភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ជនរងគ្រោះទី១ មានឈ្មោះ ទាវ រ៉ាវីន ភេទប្រុសអាយុ ១៨ឆ្នាំ ជនជាតិភាគតិចក្រោល សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិណងប៊ួ ឃុំណងឃីលិកស្រុកកោះញែកខេត្តមណ្ឌលគីរី រងបួស បាក់ដៃខាងស្ដាំ។ ទី២ ឈ្មោះ សាមួន សែន ហៅញ៉ាញ ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិណងប៊ួ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគីរី រងរបួសបែកក្បាល។

លោកបន្តថា ក្រោយពីការឆ្លើយបំភ្លឺ តាមសម្តីជនរងគ្រោះនៅថ្ងៃកើតហេតុ ពួកគេបាននាំគ្នាទៅចូលរួមពិធីមង្គលការ ក្រោយមកបានចេញទៅបត់ជើងតូចនៅខាងក្រៅ ភ្លាមនោះស្រាប់តែជនបង្កបាននាំបក្ខពួកប្រើអំពើហិង្សាវាយសន្ធប់ទៅលើពួកគេបណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង។ ក្រោយហេតុការណ៍នោះ សមត្ថកិច្ចបានរកឃើញឧបករណ៍ វាយជនរងគ្រោះមានដូចជា ខ្សែក្រវាត់ក្បាលធ្វើម៉ាញ៉ុងម៉ូតូរាងមូលមានទំរង់ស្រួចជាបន្លា ខ្សែប្រវែង ១ម៉ែត្រចំនួន១ ស្នាប់ដៃធ្វើពីឈើចំនួន១ មានទំរង់ស្រួចជាបន្លា។
សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនដៃដល់ ទាំងពីរនាក់នោះរួមមាន ទី១.ឈ្មោះ គីក ព្រហ្មម៉ានី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ រស់នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ទី២. ឈ្មោះ ផល្លី សីឡា ហៅសិលា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគីរី។

អធិការរូបនេះ បានបញ្ជាក់ថា មូលហេតុទៅដល់ឈានដល់ការប្រើហិង្សាដោយចេតនា ដោយជនបង្កខាងលើមានគំនុំជាមួយជនរងគ្រោះ ហើយឈានដល់ការវាយតែម្តង។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែកបានបញ្ជូនជនសង្ស័យខាងលើទៅស្នងការនគរបាលខេត្តមណ្ឌលគិរីដើម្បីចាត់វិធានការផ្លូវច្បាប់៕
អត្ថបទ៖រៀម សុខហេង

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?