Connect with us

សន្តិសុខសង្គម

តុលាការសម្រេចឃុំខ្លួនអ្នកលក់ជ្រូកម្នាក់ ពាក់ព័ន្ធករណីឆបោក

បានផុស

នៅ

លោក ជុំ សង្វា ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥នេះ បានសម្រេចចេញដីការបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទឈ្មោះ គឹម រដ្ឋា អាយុ៣៧ឆ្នាំ ពាក់ព័ន្ធករណីចបោក តាមបញ្ញាត្តិមាត្រា ៣៧៧ និងមាត្រ ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ គឹម រដ្ឋា ភេទប្រុស អាយុ៣៧ឆ្នាំ មានមុខរបរជាអាជីវករលក់ជ្រូក និងមានកម្រិតវប្បធម៌ អនុបណ្ឌិត ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ ឃាត់ខ្លួនកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅចំណុចអគារដឺឃ្វីន បន្ទប់២២២២ ជាន់ទី១ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាក់ព័ន្ធករណីឆបោក។

តាមចម្លើយសារភាពរបស់ជនជាប់ចោទបានសារភាពថា ខ្លួនបានឆបោកជនរងគ្រោះជាបន្តបន្ទាប់ដែលសរុបជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារមកហើយ។ បើតាមចម្លើយសារភាព ជនជាប់ចោទបានបង្កើតអាខោន Facebook Page និងអាខោន Telegram ក្លែងក្លាយជាច្រើន ដោយដាក់ឈ្មោះផ្សេងៗគ្នា និងបានផ្សព្វផ្សាយលក់សាច់សត្វគ្រប់ប្រភេទនៅលើបណ្ដាញសង្គម ហើយនៅពេលទទួលបានលុយកក់រួច ជននេះបានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះ ក្នុងនោះមានទាំងជនបរទេសផងដែរ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម