សន្តិសុខសង្គម
នគរបាលស្រុកបាទី បង្ក្រាបក្រុមគ្រឿងញៀន១៥នាក់ ដកហូតអាវុធខ្លី២ដើម និងសម្ភារៈមួយចំនួន
កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានស្រាវជ្រាវបង្ក្រាបក្រុមជនសង្ស័យគ្រឿងញៀនជាបន្តបន្ទាប់សរុប១៥នាក់ ដកហូតអាវុធខ្លីចំនួនពីរដើម រួមទាំងថ្នាំញៀន និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ នៅចំណុចភូមិពូនភ្នំ ឃុំលំពង់ ស្រុកបាទី ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទី បានឲ្យដឹងនៅព្រឹកថ្ងៃទី១មេសានេះថា ការបង្ក្រាបក្រុមជនសង្ស័យទាំងនេះ ធ្វើឡើងនៅពេលកម្លាំងចុះល្បាតក្នុងភូមិសាស្ត្រ ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏ប្រទះឃើញជនសង្ស័យចំនួនពីរនាក់ដែលមានការសង្ស័យទើបឃាត់សួរនាំ តែជនសង្ស័យមិនព្រមសហការ និងព្យាយាមរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានម្នាក់។ តាមរបាយការណ៍ ជនសង្ស័យដែលត្រូវឃាត់ខ្លួនបានភ្លាមៗមានឈ្មោះ ហៃ ម៉េងហ័ង និងបានឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងមានដូចជា កាំភ្លើងខ្លី ម៉ាកឡុក១៧ជែន៥ ពណ៌ខ្មៅ លេខAHCH៦២០ ចំនួន១ដើម និងម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុខុសច្បាប់ចំនួន ៣កញ្ចប់តូច រីឯជនសង្ស័យឈ្មោះ ម៉ី ម៉ន បានរត់គេចខ្លួនបាត់ស្រមោល។

នៅថ្ងៃខែឆ្នាំដដែល កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកបាទី បានបន្តឃាត់ជនសង្ស័យដែលជាប់ពាក់ព័ន្ធបានជាបន្តបន្ទាប់ចំនួន ១៤នាក់បន្ថែមទៀតដែលសុទ្ធសឹងតែជាមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី។
ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានដកហូតអាវុធខ្លីសរុបចំនួន២ដើម(មានក្នុងរូប) និងវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនខុសច្បាប់មួយចំនួនធំទៀត យកមកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខុម



-
ចរាចរណ៍១៦ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់