សន្តិសុខសង្គម
បុរសម្នាក់ ប្រើអំហិង្សាលើប្រពន្ធ ត្រូវបានឃាត់ខ្លួនទៅកាន់នគរបាលបរកែវ ដើម្បីផ្តន្ទាទោសតាមច្បាប់
អាជ្ញាធរស្រុកបរកែវ ខេត្តរតនគិរី បានឃាត់ខ្លួនបុរសម្នាក់ដែលប្រើអំពើហិង្សាដោយចេតនាលើប្រពន្ធ យកទៅអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីករណីនេះត្រូវបានចែកចាយពេញបណ្តាញសង្គម។

បើតាមសមត្ថកិច្ចបានឱ្យដឹងថា បុរសជាប្តី ដែលប្រើអំពើហិង្សាលើប្រពន្ធ មានឈ្មោះ ទីង ជឿន អាយុ ៥៦ឆ្នាំ ជនជាតិទំពួន មានទីលំនៅបច្ចុប្បន្ន ភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។ បុរសនេះ បានប្រើអំពើហិង្សារទៅលើប្រពន្ធរបស់ខ្លួន ឈ្មោះ រចំ ហែន ភេទស្រី អាយុ៣០ ឆ្នាំ មុខរបរមុខរបរកសិករ ជនជាតិទំពួន មានទីលំនៅបច្ចុប្បន្ន ភូមិប៉ាអរ ឃុំកិចុង ស្រុកបរកែវ ខេត្តរតនគិរី ។ ស្ត្រីរងគ្រោះបានរងរងរបួស កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព ឃុំកិះចុង ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ទីង ជឿន បានសារភាពថា ខ្លួនពិតជាបានស្រវឹងស្រា ហើយបានប្រព្រឹត្តអំពីហឹង្សាវាយទៅលើប្រពន្ធ ឈ្មោះ រចំ ហែន ពិតប្រាកដមែន។
បច្ចុប្បន្នជនល្មើសត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលបរកែវ ដើម្បីកសាងសំណំុរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តរតនគិរី តាមនីតិវិធីច្បាប់៕
ដោយ៖ ខៀវ ចាប

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
សុខភាព៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា