សន្តិសុខសង្គម
Update៖ ករណីឆេះរោងចក្រនៅស្រុកអង្គស្នួល ខូចខាតរោងចក្រពីរអគារ ជារោងចក្រផលិតជាតិ ស្នោ និងជ័រ
អគ្គិភ័យបានឆាបឆេះរោងចក្រមួយកន្លែងយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខស្ថានីយប្រេងឥន្ទនៈ PTT ចន្លោះគីឡូម៉ែត្រលេខ ២៧-២៨ ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ករណីនេះត្រូវបានកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យជាច្រើនអង្គភាពចេញអន្តរាគមន៍ភ្លាមៗរហូតគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។

បើតាមការឲ្យដឹងពីលោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិចថា រោងចក្រដែលត្រូវអគ្គិភ័យឆាបឆេះនេះ ជារោងចក្រផលិតជាតិស្នោ និងជ័រ។ លោកបន្ថែមថា ករណីនេះបណ្ដាលឲ្យឆេះរោងចក្រចំនួន២អគារទាំងស្រុង រួមទាំងសម្ភារៈមួយចំនួនធំ។ បើតាមមន្ត្រីពន្លត់អគ្គិភ័យដែលនៅកន្លែងកើតហេតុ ករណីនេះត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង១១និង៤៣នាទីថ្ងៃត្រង់ ថ្ងៃដដែល។

សូមបញ្ជាក់ថា ក្រោយពីកើតហេតុគ្រោះអគ្គិភ័យនេះ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលបានចុះដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យពីស្ថានភាពនៃការខូចខាត។ តែទោះយ៉ាងណាក្នុងករណីគ្រោះអគ្គិភ័យនេះ មន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការឆាបឆេះ និងទំហំទឹកប្រាក់ខូចខាតនៅឡើយទេ៕
អត្ថបទ៖ សុខុម











-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា