សន្តិសុខសង្គម
Update! សង្ស័យផ្ដើមពីផ្ទុះធុងហ្គាស ទើបឆេះឃ្លាំងរោងចក្រ៣ រាលដាលដល់ផ្ទះពលរដ្ឋ០៤ខ្នង
កណ្តាល ៖ អគ្គិភ័យឆាបឆេះឃ្លាំងរោងចក្រនៅស្រុកអង្គស្នួលបង្កឡេីងដោយ ផ្ទុះធុងហ្គាស ចេញពីឃ្លាំងផ្ទុកសម្ភារជ័រ ផ្លាស្ទីក យ៉ាងសន្ធោសន្ធៅកម្លាំងអាជ្ញាធរមានសមត្ថកិច្ចប្រើប្រាស់ទឹកអស់ចំនួន១១៣ឡាន ទើបគ្រប់គ្រងបានទៅវិញទាំងស្រុង សំណាងល្អគ្មានអ្នករងរបួស ឬ បាត់បង់អាយុជីវិតនោះទេ។

ហេតុការណ៍អគ្គិភ័យនេះកើតឡើងកាលពីថ្ងៃទី០១ ខែ មេសា ឆ្នាំ២០២៥ វេលាម៉ោង០៩និង៥០នាទី នៅចំណុចភូមិថ្លេីក ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ក្នុងនោះឃើញមានវត្តមាន លោក គួច ចំរេីន អភិបាលខេត្ត នៃគណៈអភិបាលខេត្តកណ្តាល នឹងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចុះពិនិត្យជាក់ស្តែងនៅទៅតាំងកើតហេតុ ។

រង្វង់ប្រតិបត្តិការបាញ់ពន្លត់ទប់ស្កាត់អគ្គិភ័យនេះ កម្លាំង សមត្ថកិច្ចជំនាញប្រើប្រាស់រថយន្តប្រេីប្រាស់ រថយន្តពន្លត់អគ្គិភ័យ ចំនួន ៤៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១១៣ឡាន។

១/រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ចំនួន០២គ្រឿង ប្រេីប្រាស់ទឹក ៥ឡាន២/រថយន្តពន្លត់អគ្គិភ័យ ៩១១ ចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់ ៩ឡាន ៣/រថយន្តពន្លត់អគ្គិភ័យ តំបន់សេដ្ឋកិច្ចកាណាឌីយ៉ា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹក អស់៣ឡាន ៤/រថយន្តពន្លត់អគ្គិភ័យ បូរីសង្ឃឹមថ្មី ចំនួន០២គ្រឿងប្រេីប្រាស់ទឹកអស់៦ឡាន ៥/រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន០២គ្រឿង ប្រេីប្រាស់ទឹកអស់ ៦ឡាន ៦/រថយន្តពន្លត់អគ្គិភ័យ ៧១១ ចំនួន០៦គ្រឿង ប្រេីប្រាស់ទឹក អស់១៨ឡាន ៧/រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ៨/រថយន្តពន្លត់អគ្គិភ័យ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន០៤គ្រឿង ប្រេីប្រាស់ទឹកអស់ ១២ឡាន ,៩/រថយន្តពន្លត់អគ្គិភ័យ ១១៩ ចំនួន០៩គ្រឿង ប្រេីប្រាស់ទឹកអស់ ១៨ឡាន ១០/រថយន្តពន្លត់អគ្គិភ័យ អគ្គស្នងការនគរបាលជាតិ ចំនួន០៤គ្រឿង ប្រេីប្រាស់ ទឹកអស់ ១៣ឡាន ១១/រថយន្តពន្លត់អគ្គិភ័យ ក្រុមហ៊ុនខ្មែរប៊ូប៊េីរីជីស ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ ៣ឡាន ១២/រថយន្តពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ០៨គ្រឿង ប្រេីប្រាស់ទឹកអស់ ១៧ឡាន។
ចំពោះទីតាំងដែលត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យខូចខាត ១/ខូចខាតឃ្លាំង រោងចក្រ ខូឡាបូរេសិន ភែកឃីជីង មេ អៀរៀល ប្រូដាក់ ឯ.ក ស្តុក សម្ភារ ជ័ រផ្លាស្ទិក ចំនួន ០១ឃ្លាំង ទំហំ ៣០m x 100m ខូចខាតទាំងស្រុង ម្ចាស់ឈ្មោះ Wang guowang ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ថ្លេីក ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

២/ខូចខាតឃ្លាំងស្តុក សម្ភារធ្វេីផ្ទះចល័ត ទំហំ 30m x 100m. ខូចខាតជញ្ជាំង មួយចំហៀង ស្មេីនឹង២០% ម្ចាស់ឈ្មោះ ឆឹង ចុង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិថ្លេីក ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

៣/ខូចខាតឃ្លាំងស្តុក សម្ភាររបស់ រោងចក្រ ខូឡាបូរេសិន ភែកឃីជីង មេ អៀរៀល ប្រូដាក់ ឯ.ក ទំហំ 30m x 100m ខូចខាតទាំងស្រុង ម្ចាស់ឈ្មោះ Wang guowang ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ថ្លេីក ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ និងផ្ទះប្រជាពលរដ្ឋ ចំនួន០៤ខ្នង ខូចខាតទាំងស្រុង ៖1/ម្ចាស់ផ្ទះឈ្មោះ វណ្ណ ស្រីតូច ភេទស្រី អាយុ២៦ឆ្នាំ ផ្ទះទាមធ្វេីពីជញ្ជាំងថ្ម ប្រក់ស័ង្កសី ទំហំ 6m x 6m ខូចខាតទាំងស្រុង 2/ម្ចាស់ផ្ទះឈ្មោះ វណ្ណ ប៉ន ភេទស្រី អាយុ៤៦ឆ្នាំ ផ្ទះទាមធ្វេីពីជញ្ជាំងថ្ម ប្រក់ស័ង្កសី ទំហំ 4m x 6m ខូចខាតនិង ផាស់អាប់០១គ្រឿង ខូចខាតទាំងស្រុង ។ 3/ម្ចាស់ផ្ទះឈ្មោះ វណ្ណ សុគន្ធា ភេទស្រី អាយុ៣៣ឆ្នាំ ផ្ទះទាមធ្វេីពីថ្ម ជញ្ជាំងឈេី ប្រក់ស័ង្កសី ទំហំ 4m x 4m ខូចខាតទាំងស្រុង 4/ម្ចាស់ផ្ទះឈ្មោះ វណ្ណ សុគន្ធ ភេទប្រុស អាយុ៣២ឆ្នាំ ផ្ទះទាមធ្វេីពីជញ្ជាំងឈេី ប្រក់ស័ង្កសី ទំហំ 5m x 7m ខូចខាតទាំងស្រុង ក្រោយពេលប្រតិបត្តិការបាញ់ពន្លត់ ដើម្បីគ្រប់គ្រងទីតាំងកន្លែងហេតុការណ៍មិនឱ្យមានការរីករាលដាលបន្ត ដោយសមត្ថកិច្ចសន្និដ្ឋានជំហានដំបូងថា បង្កឡេីងដោយ ផ្ទុះធុងហ្គាស ចេញពីឃ្លាំងផ្ទុកសម្ភារជ័រ ផ្លាស្ទីក របស់ម្ចាស់ឈ្មោះ Wang guowang ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិចិន៕
អត្ថបទ ៖ ម៉េង










-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៨ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់