សន្តិសុខសង្គម
វរការពារព្រំដែនគោកលេខ ៨២៣ បន្តដាក់កម្លាំងល្បាតតាមខ្សែបន្ទាត់ព្រំដែនដើម្បីការពារបទល្មើសឆ្លងដែនខុសច្បាប់
ប៉ុន្មានខែចុងក្រោយនេះ កិច្ចប្រតិបត្តិការល្បាតតាមព្រំដែនរបស់កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨២៣ ដែលឈរជើងទិសសំឡូតបានធ្វើការពង្រឹងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីការពារបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ។

ដោយគោរពតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបានបញ្ជាឲ្យកម្លាំងក្រោមឱវាទទាំងអស់បង្កើននូវការប្រុងប្រយ័ត្ន ពិសេសគឺនៅតាមខ្សែក្រវ៉ាត់បន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីទប់ស្កាត់ឲ្យបានរាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ឲ្យបាននូវសុខសន្តិភាព ជូនប្រជាពលរដ្ឋ ទើបលោក វរសេនីយ៍ឯក សូត្រ សំអុល មេបញ្ជាការវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ ៨២៣ ប្រចាំទិសសំឡូត បានបញ្ជាទៅកម្លាំងក្រោមឱវាទ និងបែងចែកកម្លាំងធ្វើការយាមកាមនិងល្បាត ទាំងយប់ទាំងថ្ងៃតាមបណ្ដោយខ្សែបន្ទាត់ដែលខ្លួនគ្រប់គ្រង។

លោកមេបញ្ជាការបានលើកឡើងថា ភូមិសាស្ត្ររបស់ស្រុកសំឡូតមានភាពទូលំទូលាយ ដោយលោកត្រូវបែងចែកកម្លាំងយ៉ាងច្បាស់លាស់ក្នុងការការពារបូរណភាពទឹកដី បើទោះបីជាថ្មីៗនេះមានការរង្គោះរង្គើនៅតំបន់ប្រាសាទតាមាន់ធំ បន្តិចបន្តួចក្ដី។

លោកវរសេនីយ៍ឯក សូត្រ សំអុល បានសង្កត់ធ្ងន់ថា ភូមិសាស្ត្រដែលកម្លាំងរបស់លោកគ្រប់គ្រង គឺចាប់តាំងពីខ្សែបន្ទាត់ព្រំដែនជាប់ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន និងជាប់ប្រទេសថៃ ដោយភូមិសាស្រ្តខ្លះមានសភាពស្មុគស្មាញ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ការពង្រឹងកម្លាំង ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រទេសមានសុខសន្តិភាព តាមនយោបាយឈ្នះឈ្នះ របស់សម្ដេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលសម្ដេចបានត្រួសត្រាយផ្លូវតាំងពីសម័យសង្គ្រាម រហូតដល់បច្ចុប្បន្នដែលធ្វើឲ្យប្រជាពលរដ្ឋមានសុខសន្តិភាពដូចសព្វថ្ងៃនេះ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
សន្តិសុខសង្គម៥៦ នាទីutes ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់