Connect with us

សន្តិសុខសង្គម

ចាប់ខ្លួនបុរសជនជាតិកាមេរ៉ូនម្នាក់បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីចាប់ជំរិតជិត២០ម៉ឺនដុល្លារ

បានផុស

នៅ

កម្លាំងនាយកដ្ឋាននគរបាលទេសចរណ៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនបុរសជនជាតិកាមេរ៉ូនម្នាក់ បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥នេះ ក្រោយជំរិតទារប្រាក់ពីស្រ្តីជនជាតិឡាវជិត២០ម៉ឺនដុល្លារ ខណៈបក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលទេសចរណ៍ បានឲ្យដឹងថា ករណីបទឆបោក និងចាប់បង្ខាំង (ជំរិតទារប្រាក់) បានកើតហេតុនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្នុងសណ្ឋាគារ Poulo Wai Hotel & Apartment ដែលមានឈ្មោះ NOUTTHAVONG KHOUN ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិឡាវ។ ដោយឡែកជនល្មើសដែលត្រូវកម្លាំងនគរបាលចាប់ខ្លួនមានឈ្មោះ ASHU GEORGE EBOT ជនជាតិកាមេរ៉ូន (CAMEROON)។

មន្រ្តីជំនាញបានឲ្យដឹងថាកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ ស្ត្រីជនជាតិឡាវម្នាក់ បានប្រគល់លុយសុទ្ធចំនួន ១០០,០០០ ដុល្លារ ឱ្យទៅបុរសជនជាតិស្បែកខ្មៅម្នាក់ ដែលស្ត្រីរងគ្រោះ អះអាងថា ជាសង្សាររបស់ខ្លួន និងបក្ខពួក ដើម្បីយកទៅទិញឡានចំនួន២គ្រឿង នៅសណ្ឋាគារ POULO WAI HOTEL & APARTMENT សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ ក្រោយពីបានទទួលប្រាក់ ហើយ ស្ត្រីរងគ្រោះព្យាយាមទំនាក់ទំនងទៅបុរសដែលជាសង្សាររបស់ខ្លួនទៀត ប៉ុន្តែមិនអាចទាក់ទងបាននោះទេ។

ក្រោយមកមានបុរសម្នាក់ឈ្មោះ MIMBANG ROMEO AYUK ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកាមេរ៉ូន (CAMEROON) បានទាក់ទងមកស្ត្រីរងគ្រោះ ដោយប្រាប់ថា បុរសជាសង្សាររបស់ខ្លួនត្រូវបានប៉ូលីសចាប់ខ្លួន និងបានប្រាប់ឱ្យស្ត្រីរងគ្រោះរកលុយមកលោះចំនួន៧០,០០០ដុល្លារ ដើម្បីមកលោះបុរសជាសង្សាររបស់ខ្លួនពីកន្លែងប៉ូលីស។

ស្ត្រីរងគ្រោះបានឆ្លើយតបថា គ្មានប្រាក់ចំនួន៧០,០០០ដុល្លារ ទេ ស្រាប់តែជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្ត្រីរងគ្រោះយកប្រាក់ចំនួន៥០,០០០ដុល្លារ ដោយបានផ្ញើរូបភាពសង្សារជាប់ខ្នោះ តាមបណ្តាញទំនាក់ទំនងសង្គម (Telegram)។ តែតាមពិតក្រុមជនល្មើសទាំងនេះបានប្រឌិតរឿងទាំងអស់ថា សង្សាររបស់នាងត្រូវចាប់ខ្លួន ដោយធ្វើជាដាក់ខ្នោះសង្សាររបស់នាង ដើម្បីភូតនាងប៉ុណ្ណោះ។

បន្ទាប់មកជនសង្ស័យឈ្មោះ MIMBANG ROMEO AYUK បានឱ្យស្រ្តីរងគ្រោះណាត់ជួប ដើម្បីប្រគល់ប្រាក់ដោយឱ្យជនសង្ស័យឈ្មោះ ASHU GEORGE EBOT មកទទួលប្រាក់ជំនួសមុខឱ្យឈ្មោះ MIMBANG ROMEO AYUK នៅហាងភោជនីយដ្ឋានតន្ត្រីភ្នំមាស៩៩ ផ្លូវលេខ៤៣០ កែង៥០២ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានតែម្តង ក្រោមការបញ្ជារប ស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

គួររំលឹកផងដែរ ឧក្រិដ្ឋជនរូបនេះ ធ្លាប់ជាប់ពន្ធធនាគារម្ដងរួចមកហើយ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់បានឃាត់ខ្លួនម្តងហើយ បន្ទាប់ពីបានទទួលបណ្តឹងពីជនរងគ្រោះពីបទ «ឆបោក និងលួចមានស្ថានទម្ងន់ទោស និងកំហែងយកមានស្ថានទម្ងន់ទោស» នៅក្នុងខណ្ឌជ្រោយចង្វារ នៅក្នុងទំហំទឹកប្រាក់ប្រមាណ៣៥ម៉ឺនដុល្លារ តែជនរងគ្រោះបានផ្ញើឲ្យពួកគេជិត៣០ម៉ឺនដុល្លារ។ តែក្រោយការជាប់ឃុំនៅក្នុងពន្ធនាគារបានចំនួន១ឆ្នាំ ៦ខែ ត្រូវបានលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យដោះលែងវិញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មីយ៉ាន់ម៉ា៖ ​ក្រុមសង្គ្រោះ​តួកគី ជួយ​ជីវិត​បុរសម្នាក់ ក្រោយ​ជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹមមួយថ្ងៃដើមខែមេសា ប្រទេសអាស៊ីអាគ្នេយ៍ចំនួន៣ កើតគ្រោះអគ្គិភ័យរន្ធត់ដំណាលគ្នា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យ​ដោះស្រាយបញ្ហា​ពន្ធអាមេរិកថ្មី ​ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រកាសដំឡើងពន្ធទ្រង់ទ្រាយធំជាសកល ក្នុងនោះកម្ពុជា រងគ្រោះខ្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អាមេរិកថាកម្ពុជាយកពន្ធខ្លួន ៩៧ ភាគរយ​ តែអតីតប្រធាន EuroCham នៅកម្ពុជា ហៅតួលេខនេះថា «បំភ័ន្ត» ជំរុញដោយនយោបាយ

Sokha Hotels

ព័ត៌មានពេញនិយម