សន្តិសុខសង្គម
ភ្លើងឆេះដីចម្ការជាង ៣០ ហិតា ខូចខាតផលដំណាំរាប់ពាន់ដើម
ផលដំណាំនៅក្នុងចម្ការរបស់ប្រជាពលរដ្ឋចំនួន ០៣ ម្ចាស់ ត្រូវបានខូចខាតរាប់ពាន់ដើម ខណៈដែលមានភ្លើងឆេះព្រៃរាលដាលចូលដល់ដីចម្ការរបស់ពួកគាត់បណ្ដាលឲ្យឆេះទាំងដំណាំតែម្ដង។

ហេតុការណ៍ នៃគ្រោះអគ្គិភ័យនេះបានកើតឡើង កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៥ វេលាម៉ោងប្រហែល ០១ និង ២០ នាទីរសៀល ស្ថិតនៅចំណុចភ្នំប្រាក់ ភូមិបុះខ្នុរ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានករណីអគ្គិភ័យកើតឡើងចំនួន ០១ លើក បណ្តាលឲ្យឆេះចម្ការចំនួន ០៣ កន្លែង។

តាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ទីតាំងដែលឆេះ និងប៉ះពាល់ដល់ម្ចាស់ចម្ការទាំង ០៣ កន្លែងនោះ គឺ ០១-ចម្ការរបស់ក្រុមហ៊ុនចិន ឆេះលើផ្ទៃដីចំនួន ១៤ ហិតា ខូចខាតដើមតាង៉ែនចំនួន ៨០០ ដើម ដើមឫស្សីអស់ចំនួន ២ ០០០ គុម្ព និងខូចខាតប្រព័ន្ធទុយោតូចៗ សម្រាប់ស្រោចស្រពទាំងស្រុង។ ០២-ម្ចាស់ចម្ការដែលមានឈ្មោះ ទឹម សារ៉ាត់ ភេទប្រុស អាយុ ៦៨ ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ ឆេះផ្ទៃដីចំនួន ១៦ ហិតា ឆេះអស់ទាំងស្រុង ខូចខាតដើមស្វាយអស់ចំនួន ៤ ៤៨០ ដើម។ ០៣-ចម្ការរបស់ឈ្មោះ ឡុង សយសុធី ភេទប្រុស រស់នៅបាត់ដំបង ការឆេះ និងការខូចខាតមិនទាន់ដឹង ដោយសារម្ចាស់មិននៅ។

ពាក់ព័ន្ធនឹងមូលហេតុ នៃការឆេះព្រៃរាលដាលចម្ការនេះ សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ។ ភ្លាមៗនោះ ទាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០៥ គ្រឿង ដើម្បីជួយអន្តរាគមន៍៕
អត្ថបទ ៖ សោ និយមរ័ត្ន



-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ