Connect with us

សន្តិសុខសង្គម

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

បានផុស

នៅ

តាមការបង្ហើបរបស់សមត្ថកិច្ចស្ត្រីឈ្មោះ ចែត ស្រីមុំ ត្រូវជាភរិយានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង លោក កោ ស៊ុនកាំង និងបក្សពួកជនសង្ស័យចំនួន ៤នាក់ រួមជាមួយនឹងវត្ថុតាងដែលជាថ្នាំញៀនមួយចំនួនធំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយនឹងមូលដ្ឋានកងរាជអាវុធហត្ថស្រុករតនមណ្ឌល ធ្វើការបង្ក្រាប ដែលមុខសញ្ញាទាំងនេះត្រូវបានកម្លាំងតាមប្រមាញ់ជាយូរមកហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍ដែលកងរាជអាវុធហត្ថផ្ដល់ឱ្យ”កម្ពុជាថ្មី”បានបញ្ជាក់ថា ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូរសារធាតុញៀនគឺបានធ្វើឡើងនៅវេលាម៉ោង ២ និង ០៥នាទី រសៀល ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិស្តៅ ឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ 

របាយការណ៍បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះគឺធ្វើឡើងដោយកម្លាំងការិយាល័យជំនាញរបស់បញ្ជាការដ្ឋានកងរាជអាវុធខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុករតនៈមណ្ឌល បានធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ដែលមានឈ្មោះទី១.ឈ្មោះ  ចែត ស្រីមុំ ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិស្តៅ ឃុំស្តៅ។ទី២.ឈ្មោះ វ៉ាត ណៃ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិព្រៃពោធិ៍ ឃុំអណ្តើកហែប ទី៣.ឈ្មោះ មឿន ប៊ុនថន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបាណង់ ឃុំស្តៅ និងទី៥.ឈ្មោះ ម៉ៃ ចិន្តា ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ កម្មករ រស់នៅភូមិបាណង់ ឃុំស្តៅ និងទី៥ឈ្មោះ យាន ចាន់នី ភេទ ស្រី អាយុ ១៦ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិតាគ្រាម ឃុំតាគ្រាម។

ជនសង្ស័យទី១ ទី២ ទី៣ និងទី៤ រស់នៅស្រុករតនមណ្ឌល ចំណែកជនសង្ស័យទី៥ រស់នៅស្រុកបាណន់ ក្នុងខេត្តបាត់ដំបង។នៅក្នុងកិច្ចប្រតិបត្តិការនោះដែរសមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន : គ្រឿងញៀន ម៉ាទឹកកក (ice) ចំនួន ៥៨ កញ្ចប់ ទម្ងន់ ២១,៦៥ក្រាម (ថ្លឹងទាំងសំបក) ទូរស័ព្ទដៃចំនួន ០៥ គ្រឿង និង ម៉ូតូចំនួន ០២ គ្រឿង ។

បើតាមការបង្ហើបពីសមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីដែលជាមេខ្លោងឈ្មោះ ចែត ស្រីមុំ គឺជាភរិយារបស់លោក កោ ស៊ុនកាំង មានតួនាទីជានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលបច្ចុប្បន្ន ជនសង្ស័យទាំងអស់ កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ដើម្បីចាត់ការតាមនិតិវិធី ៕

អត្ថបទ : សោ និយមរ័ត្ន                                                              

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣៧ វិនាទី មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា៧ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ៣ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

Sokha Hotels

ព័ត៌មានពេញនិយម