Connect with us

សន្តិសុខសង្គម

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

បានផុស

នៅ

ស្រ្ដីវ័យជាង៦០ឆ្នាំប្លាយម្នាក់ បានដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម ខណៈដែលស្ត្រីរងគ្រោះរូបនេះកំពុងធ្វើការងារនៅក្នុងចង្ក្រានបាយ ហើយត្រូវយុវជនបែកថ្នាំម្នាក់ដែលរស់នៅក្នុងភូមិជាមួយគ្នា ប្រើដាវយ៉ាងមុតចូលទៅកាប់តែម្ដងនៅភូមិស្វាយស ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ពីសាក្សីបាននិយាយថា ស្ត្រីរងគ្រោះមានឈ្មោះ យុទ្ធ អាយុ ៦៥ ឆ្នាំ ត្រូវជាភរិយារបស់លោក សឿន លឿត ជានាយកសាលាបឋមសិក្សាជលគីរី។ លោកនាយកទៀតសោតកំពុងសម្រាកពីការងារដោយសារមានបញ្ហាលើសឈាមស្លាប់មួយចំហៀងខ្លួនគឺសម្រាកនៅនឹងផ្ទះ។

សាក្សីបានបន្តថា នៅមុនពេលកើតហេតុប្រហែលជាម៉ោង ៣ រសៀលថ្ងៃទី ៥ ខែមេសា ឆ្នាំ២០២៥ គឺមានយុវជនម្នាក់ឈ្មោះ ចូច អាយុប្រហែលជាង ២០ ឆ្នាំ ត្រូវជាកូនលោកមេភូមិស្វាយស ហើយមានទីលំនៅទល់មុខផ្ទះជនរងគ្រោះ បានកាន់ដាវដើរចូលទៅដល់ផ្ទះលោកនាយកសាលានោះតែម្ដង ប៉ុន្តែដោយសារលោកកម្រើកខ្លួនងើបមិនបានក៏បានធ្វើសញ្ញារាដៃ ហាក់ដូចជាធ្វើសញ្ញាកុំឲ្យធ្វើបាបគាត់។ ភ្លាមៗនោះយុវជនបែកថ្នាំរូបនេះបានដើរបង្ហួសចូលទៅចង្រ្កានបាយហើយបានកាត់ទៅលើស្ត្រីដែលជាប្រពន្ធរបស់លោកនាយកសាលា ដោយគ្មានហេតុផលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង រួចជនរូបនេះក៏បានត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ធ្វើហាក់ដូចជាមិនដឹងរឿងអ្វីទាល់តែសោះ។

ក្រោយពីទទួលបានព័ត៌មាន មិនបានមួយម៉ោងផងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកកំរៀង បានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្វើការឃាត់ខ្លួនយុវជនរូបនេះនៅនឹងផ្ទះតែម្ដង ព្រមទាំងបានដកហូតវត្ថុតាងដាវមួយដើមហើយបាននាំខ្លួនទៅកាន់អធិការដ្ឋាន ដើម្បីអនុវត្តតាមផ្លូវច្បាប់៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៥ នាទីutes មុន

អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រសួងសុខាភិបាល រៀបចំកម្មវិធី រត់ដើម្បីលើកកម្ពស់ការបំបៅកូនដោយទឹកដោះម្តាយ មានអ្នកចូលរួមជិត ១ពាន់នាក់

សន្តិសុខសង្គម១៩ នាទីutes មុន

ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

Sokha Hotels

ព័ត៌មានពេញនិយម