សន្តិសុខសង្គម
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
ស្ត្រីម្នាក់ឈ្មោះ ចិន ស្រីដា មានទីលំនៅក្រុងសៀមរាប ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប ចេញដីកាដាក់ពន្ធនាគារកំណត់រយៈពេល ២ (ពីរ)ឆ្នាំ ពីបទ គំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២៤ និងអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤។ ការសម្រេចឃុំខ្លួនស្ត្រីម្ចាស់បំណុលរកស៊ីចងការប្រាក់នេះ គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ភាគីប្ដីស្ត្រីកូនបំណុល ក្រោយស្ត្រីម្ចាស់បំណុលប្រើប្រាស់គណនីហ្វេសបុករបស់ខ្លួនឆាតគំរាមបង្ហោះជាសាធារណៈ។

តាមពាក្យបណ្ដឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ Vi Da ឆាតមកគំរាមថា «មិចហើយបង លុយបំណុល ដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះស្រាយសងអោយខ្ញុំ ឬមិនសងទេ? បើមិនដោះ គេចវេសមិនសងអោយខ្ញុំ ដឹងមួយមាត់ ស្រួលខ្ញុំ ដាក់ពាក្យបណ្ដឹង ហើយអោយសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌អោយខ្ញុំ»។

តាមពាក្យបណ្ដឹកបន្ថែមថា គណនីហ្វេសប៊ុកឈ្មោះ Vi Da បានបន្តឆាតថា «ខ្ញុំមានទាំងសំឡេងនិយាយទូរស័ព្ទ ប្រពន្ធបងវាខ្ចីលុយខ្ញុំ បង្គ្រប់ឲ្យប្តីឡើងផ្កាយ១ទៀតបង បើបង និងប្រពន្ធបងមិនព្រមដោះស្រាយរឿងលុយអោយខ្ញុំទេ ខ្ញុំដាក់ពាក្យបណ្ដឹងហើយ ផ្ញើសំឡេងអោយអ្នកសារព័ត៌មានជួយចុះផ្សាយពីរឿងប្រពន្ធលោកផ្កាយ១ ខេត្តបន្ទាយមានជ័យ ខ្ចីលុយគេ អោយប្តីឡើងផ្កាយ ហើយគេចវេសមិនសង មិនចេញមុខដោះស្រាយ គឺអាចនឹងល្បីខ្លាំងណាបងៗ។ នេះជាសំណេររបស់លោកស្រី ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសបុករបស់ខ្លួនឈ្មោះ Vi Da ឆាតទៅប្ដីដែលប្រពន្ធជំពាក់លុយហើយក៏ត្រូវប្ដីខាងជំពាក់នោះប្ដឹងទៅតុលាការ។
ស្ត្រីម្ចាស់បំណុលឈ្មោះ ចិន ស្រីដា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាសម្រេចរបស់ចៅក្រមជំនុំជម្រះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥។
ទោះជាយ៉ាងណា ក្រុមគ្រួសារលោកស្រី ចិន ស្រីដា សង្ឃឹមថា សាលាដំបូងខេត្តសៀមរាបនឹងផ្ដល់យុត្តិធម៌ជូនដល់លោកស្រី ចិន ស្រីដា ជាក់ជាពុំខានឡើយ។
សូមជម្រាបផងដែរថា ទាក់ទងព័ត៌មានមួយចំនួនដែលបានផ្សាយថា ចាប់ខ្លួនស្ត្រីមេតុងទីនម្នាក់នៅខេត្តសៀមរាប ជាព័ត៌មានមិនពិតនោះទេ ដើមហេតុគឺរឿងឆាតតាម facebook ទៅប្ដីដែលប្រពន្ធអ្នកជំពាក់លុយ៕
អត្ថបទ៖ ជុន កុសល



-
សន្តិសុខសង្គម២៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល