Connect with us

សន្តិសុខសង្គម

ក្មេងទំនើងមួយក្រុម លើកគ្នាមកវាយយុវជនមួយក្រុមកំពុងលេងប៉ាតម្សៅ បាញ់ទឹក ច្រៀងរាំ ផ្អើលសមត្ថកិច្ចអន្តរាគមន៍

បានផុស

នៅ

ក្មេង​ទំនើង​មួយ​ក្រុម ប្រដាប់​ដោយ​បំពង់​ទីប និង​ខ្សែក្រវាត់ ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង ធ្វើ​សកម្មភាព​ព្រួត​វាយ​ទៅ​លើ​យុវជន​ក្រុម​ទៀត​ដែល​កំពុង​តែ​លេង​ប៉ាត​ម្សៅ​ បាញ់​ទឹក​ ច្រៀង ​រាំ ដោយ​មិន​ដឹង​ខ្លួន បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ៧ និង ២០ នាទី​យប់ ថ្ងៃ​ទី ០៦ ខែ​មេសា ឆ្នាំ ២០២៥ ស្ថិត​ត្រង់​ចំណុច​ផ្សារ វីន​មីង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ប្រភព​ព័ត៌មាន​ពី​ពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅមុន​ពេល​កើត​ហេតុ ខណៈ​ក្រុម​យុវជន​រងគ្រោះ​កំពុង​តែ​នាំ​គ្នា​លេង​ប៉ាត​ម្សៅ​ បាញ់​ទឹក ​និង​ច្រៀង​រាំ​ ជាមួយ​នឹង​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​កើត​ហេតុ​ខាងលើ​សប្បាយ​សុខៗ ស្រាប់តែ​លេច​មុខ​ក្រុម​ក្មេង​ទំនើង​មួយ​ក្រុម​ជិះ​ម៉ូតូ​ប្រមាណ​ជិត​ ១០ គ្រឿង មាន​គ្នា​ជាច្រើន​នាក់​ ប្រដាប់​ដោយ​បំពង់​ទីប​ និង​ខ្សែក្រវាត់​ ព្រមទាំង​មួក​សុវត្ថិភាព បាន​មក​ធ្វើ​សកម្មភាព​ព្រួត​វាយ​មក​លើ​ក្រុម​យុវជន​ដែល​កំពុង​រាំ​លេង។ ក្នុង​ហេតុការណ៍​នេះ​ដែរ ក្រុម​ក្មេង​ទំនើង និង​ក្រុម​យុវជន​កំពុង​រាំ​លេង បាន​វាយ​គ្នា​ទៅវិញទៅមក​យ៉ាង​ចាស់ដៃ​ផង​ដែរ។

ស្របគ្នា​នោះ ពលរដ្ឋ បាន​នាំ​គ្នា​មក​ជួយ​ក្រុម​យុវជន​ដែល​គេ​មក​ព្រួត​វាយ។ ឃើញ​ដូច្នេះ ក្រុម​ក្មេង​ទំនើង​ភ័យ​បាន​នាំគ្នា​រត់គេចខ្លួន បន្សល់ទុក​ម៉ូតូ​ដែល​ធ្វើដំណើរ​មក​មួយ​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម​សង់​២០១៨ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ស្វាយរៀង​ 1M-3180 នៅ​កន្លែង​កើតហេតុ។ បន្ទាប់មក​ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​សួរនាំ​ជុំវិញ​ហេតុការណ៍​ខាងលើ ដោយ​មាន​អ្នក​រង​របួស​ម្នាក់ រួច​ខាង​សមត្ថកិច្ច​បាន​ឲ្យ​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​ទៅ​ប៉ុស្តិ៍​ផង​ដែរ។

ក្រោយ​កើតហេតុ កម្លាំង​អន្តរាគមន៍​ខណ្ឌ សហការ​ជាមួយ​កងកម្លាំង​មូលដ្ឋាន ​ចុះទៅ​យក​ម៉ូតូ​ជនសង្ស័យ​ខាងលើ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​បណ្ដោះអាសន្ន​ រង់ចាំ​ស្រាវជ្រាវ​រក​បក្ខពួក​ក្រុម​ជន​បង្ក​មក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​នៅ​ថ្ងៃក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់​​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ទៀត អំឡុង​ពេល​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នៅ​កូរ៉េខាងត្បូង

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

ក្នុងបរិបទពន្ធ ប្រាក់ហ្វ្រង់ស្វីស និងយ៉េនជប៉ុន កើនឡើង ខណៈដុល្លារធ្លាក់ចុះ

សេដ្ឋកិច្ច២៦ នាទីutes មុន

សម្ដេច ហ៊ុន ម៉ាណែត៖ «កម្ពុជាមិនបានដាក់ពន្ធអាមេរិក ៩៧% ដូចគេចោទទេ»

សេចក្ដីជូនដំណឹង៣៦ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ ប្រេងឥន្ធនៈ និងប្រេងរំអិល សម្រាប់ឆ្នាំ ២០២៥ ជូនមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ

កីឡា៣៩ នាទីutes មុន

ពាន​សម្តេច​តេជោ ហ៊ុន សែន វគ្គ​ផ្តាច់​ព្រ័ត្រ​ធ្វើ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម