សន្តិសុខសង្គម
ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យកើតចេញពីការឆ្លងចរន្តអគ្គិសនី
ភ្នំពេញ ៖ ផ្ទះឈើលើថ្មក្រោមចំនួន០៣ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ ស្ទើរទាំងស្រុង ដោយសារកើតចេញពីការឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍នេះ បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០២ នឹង ៣០នាទីរសៀលថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ ក្បែរវត្តគល់ទទឹង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា គេបាន ឮសម្លេងផ្ទុះដូចគេបាញ់កាំជ្រួញចេញពីផ្ទះកើតហេតុ ក៏ស្រាប់តែមួយសន្ទុះក្រោយមក មានការស្រែកឆោរឡោរចេញពីផ្ទះក្បែរនោះ ផ្អើលពលរដ្ឋរត់មកមើល ប្រទះឃើញអណ្តាតភ្លើងឆាបឆេះយ៉ាងសន្អោសន្ធៅបាត់ទៅហើយ។

ភ្លាមៗ ប្រជាពលរដ្ឋប្រញាប់រាយការណ៍ជូនសមត្ថកិច្ច ជួយចុះមកអន្តរាគមន៍ ដើម្បីការពារកុំឱ្យរាលដាល ដល់ផ្ទះក្បែរនោះដែលភាគច្រើនសុទ្ធតែជាផ្ទះឈើ ។
អគ្គិភ័យនេះដែរ បានលេបត្របាក់ផ្ទះពលរដ្ឋអស់ចំនួន០៣ខ្នងស្ទើរទាំងស្រុង រួមទាំងសម្ភារៈមានខោអាវភ្ញៀវយកមកបោកអ៊ុតមួយចំនួន ៥០កំប្លេ។ ក្នុងនោះផងដែរបានប្រើប្រាស់រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យចំនួន ០២គ្រឿង រួមមានរថយន្តជំនួយស្រាបៀរកម្ពុជា០១គ្រឿង, រថយន្តសាលាខណ្ឌច្បារអំពៅ ០១គ្រឿង នឹង រថយន្តរបស់ បុរីប៉េងហួត ០២គ្រឿង បាញ់ឱ្យរលត់ជាស្ថាពរ ។ ចំពោះមូលហេតុ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ៕
អត្ថបទ ៖ រដ្ឋា


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ