សន្តិសុខសង្គម
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងខិតចូលមកដល់នៅពេលខាងមុខនេះ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងជាង២ពាន់នាក់ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សមត្ថកិច្ចក៏មិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈធ្វើជាទីលានលេងគប់ទឹក ជះទឹក ឬប៉ាតម្សៅនោះឡើយ បើមិនធ្វើតាមការណែនាំ សមត្ថកិច្ចនឹងចុះឃាត់យកមកស្នាក់ការប៉ុស្ដិ៍នៅតាមមូលដ្ឋាននីមួយៗ។ នេះជាការលើកឡើងរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៧មេសា នេះ។

លោក ជូន ណារិន្ទ បន្ថែមថា ការលេងគប់ទឹក ជះទឹក ឬប៉ាតម្សៅនៅលើដងផ្លូវសាធារណៈអាចបង្កប៉ះពាល់ខ្ពស់ដល់លំហូរចរាចរណ៍ និងប៉ះពាល់ពលរដ្ឋអ្នកដំណើរដែលបើកឆ្លងកាត់ និងអាចប្រឈមគ្រោះថ្នាក់នានាជាយថាហេតុ។
លោក ជូន ណារិន្ទ បញ្ជាក់ថា ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្រុមយុវជនដែលចេញពីទីតាំងសប្បាយភាព ហើយជិះម៉ូតូជាក្រុមៗ បង្កភាពឈូឆរស្រែកឡូឡា ឬស៊ីផ្លេម៉ូតូតាមទីសាធារណៈ សមត្ថកិច្ចនឹងប្រើវិធានការឃាត់ដោយមិនបណ្តោយឱ្យបង្កភាពអនាធិបតេយ្យលើដងផ្លូវនោះឡើយ៕
អត្ថបទ៖ សុភា





-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៤ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា