សន្តិសុខសង្គម
ទុកម៉ូតូមុខហាងកំពុងលក់ដូរ ត្រូវជនសង្ស័យលួចកាច់.ក ម៉ូតូ យកទៅបាត់
ម៉ូតូរបស់នារីវ័យក្មេងម្នាក់ ដែលជាបុគ្គលិកនៅហាងលក់សម្ភារៈកីឡាវាយសីមួយកន្លែង ត្រូវបានជនសង្ស័យលួចកាច់.ក យកទៅបាត់ ខណៈកំពុងលក់ដូរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧ និង ៣៣ នាទី យប់ថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២៥ នៅទល់មុខវត្តនាគវ័ន្ត ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមកាមេរ៉ាសុវត្ថិភាពនៅទីតាំងកន្លែងកើតហេតុ ឃើញមានជនសង្ស័យ ២ នាក់ ជិះម៉ូតូមួយគ្រឿង ដោយជនសង្ស័យម្នាក់ពាក់មួកសុវត្ថិភាព បានចូលមកកាច់.ក ម៉ូតូ ជនរងគ្រោះដែលជាបុគ្គលិកលក់សម្ភារៈកីឡាវាយសី ម៉ាកឌ្រីមសង់ ពណ៌ខ្មៅ (មិនបានបញ្ជាក់ស្លាកលេខ)។ ពេលនោះដែរ ភ្លាមៗ នារីរងគ្រោះបានឃើញជនសង្ស័យឡើងលើម៉ូតូ ហើយគាត់ក៏រត់ចេញពីហាង តែជនសង្ស័យបានជិះរត់គេចខ្លួនតែម្ដង ធ្វើឲ្យឆោឡោនៅកន្លែងកើតហេតុនាំគ្នាស្រែកថា ចោរៗ តែមិនមានប្រជាពលរដ្ឋនាំគ្នាដេញជនសង្ស័យឡើយ។

ដោយឡែកបើតាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានរៀបរាប់ប្រាប់ថា នៅម្តុំវត្តនាគវ័ន្តខាងលើ មានខណ្ឌ ២ ជាប់ព្រំប្រទល់គ្នា គឺ ខណ្ឌទួលគោក និង ខណ្ឌដូនពេញ ហើយទីតាំងខាងលើ សំបូរដោយជនសង្ស័យលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាញឹកញាប់ផងដែរ។ ជាមួយនេះ ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច ចាត់វិធានការ ឬ ចុះរដ្ឋបាលទីតាំងខាងលើនេះឲ្យបានញឹកញាប់ផង ព្រោះថា តំបន់នេះ សំបូរទៅដោយក្មេងទំនើង អ្នកញៀនថ្នាំ តែងតែអុកឡុកយ៉ាងអានាធិបតេយ្យ៕
អត្ថបទ ៖ សំណាង


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា