Connect with us

សន្តិសុខសង្គម

លោក ជួន ណារិន្ទ ៖ សមត្ថកិច្ច នៅតែបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាឱកាសចូលឆ្នាំថ្មី

បានផុស

នៅ

លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លើក​ឡើង​ថា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ប្រពៃណី​ជាតិ សមត្ថកិច្ច នៅតែ​បន្ត​ត្រួតពិនិត្យ​ទាំង​គោលដៅ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​អាល់កុល មិន​ឈប់​សម្រាក​នោះ​ទេ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ព្រមទាំង​រក្សា​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួន ណារិន្ទ លើក​ឡើង​បន្ត​ថា ចំពោះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​គឺជា​ទុក្ខ​កង្វល់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅតែ​ឆ្មក់​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នេះ ជា​កិច្ច​ការងារ​មួយ ដើម្បី​បង្កើន​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ព្រោះថា​កាលណា​ពួកគាត់ សេព​គ្រឿង​ស្រវឹង​ខ្លាំង បណ្ដាល​ឲ្យ​បាត់បង់​ស្មារតី។

លោក ជួន ណារិន្ទ សង្កត់​ធ្ងន់​ថា «ទោះ​តែ​រវល់​យ៉ាងណា​ក្តី សមត្ថកិច្ច នៅតែ​បន្ត​ត្រួតពិនិត្យ ទាំង​គោលដៅ​អាវុធ​ជាតិ​ផ្ទុះ និង​គោលដៅ​ជាតិ​អាល់កុល​នេះ​គឺ​ដើម្បី​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា មិនមែន​ដូច​ពាក្យ​គេ​ថា​សមត្ថកិច្ច​ឆ្លៀត​ណាស់​នោះ​ទេ ទោះ​បុណ្យទាន​ក៏​មិន​លើកលែង​ដែរ»។ លោក​បញ្ជាក់​ថា ពាក្យ​ទាំងនេះ លោក​ទទួល​យក ប៉ុន្តែ​លោក​ទទួល​តែ​ជន​មួយ​ចំនួន​តូច​ទេ តែ​លោក​បាន​បម្រើ​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់។

ទន្ទឹម​នេះ លោក​ស្នងការ​រាជធានី ក៏​បាន​បញ្ជាក់​ទៀត​ថា «សូម​ជឿជាក់​លើ​នគរបាល​រាជធានី យើងខ្ញុំ​ទាំងអស់​ធ្វើ​ដើម្បី​ប្រជាពលរដ្ឋ មិន​ធ្វើ​ដើម្បី​រំខាន​ប្រជាពលរដ្ឋ​នោះ​ទេ»។ ការ​អនុវត្ត​ច្បាប់​នៅតែ​អនុវត្ត ហើយក៏​ពង្រឹង​វិន័យ​កងកម្លាំង​ផង​ដែរ។ ចំពោះ​កិច្ច​ការងារ​នេះ លោក​ស្នងការ បាន​បន្ថែម​ថា លើកលែងតែ​ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​ជាតិ​ស្រវឹង សមត្ថកិច្ច នឹង​ដកថយ សុំ​គោលការណ៍​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ឈប់​ចុះ​អនុវត្ត។

សូម​បញ្ជាក់​ថា ក្នុង​មួយ​សប្ដាហ៍ ៥ ថ្ងៃ សមត្ថកិច្ច​នគរបាល បាន​ឆ្មក់​ដាក់​គោលដៅ​ត្រួតពិនិត្យ​ជាតិ​អាល់កុល​នេះ​គឺ​បាន​រក​ឃើញ​អ្នក​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​នៅតែ​កើតមាន។ លោក​ស្នងការ​នគរបាល​រាជធានី នៅតែ​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ហើយ​ប្ដេជ្ញា​ចិត្ត​កាត់បន្ថយ​ភាព​អសកម្ម​ឲ្យ​កាន់តែ​ខ្ពស់ ដើម្បី​កាត់បន្ថយ​ការ​បើកបរ​ដោយ​ស្ថានភាព​ស្រវឹង​នេះ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣១ វិនាទី មុន

លោក ជួន ណារិន្ទ ៖ សមត្ថកិច្ច នៅតែបន្តត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិអាល់កុល ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នាឱកាសចូលឆ្នាំថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

នាយករដ្ឋមន្ត្រី ជួបដៃគូក្នុងការងារបោសសម្អាតមីននៅកម្ពុជា ដើម្បីសុំការគាំទ្របន្ត

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

ផ្ទុះ​ភ្នំភ្លើង​នៅ​ហ្វីលីពីន ព្រួស​ផ្សែងផេះ​កម្ពស់ ៤ ០០០​ម៉ែត្រ​

ព័ត៌មានជាតិ១៩ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល៖ ក្រុមគ្រូពេទ្យនៅគ្រប់មូលដ្ឋាន ត្រៀមជាស្រេចដើម្បីបម្រើសេវាជូនពលរដ្ឋ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

ខេត្តរតនគិរី មានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដើម្បីសម្រួលដល់វិនិយោគទុន

Sokha Hotels

ព័ត៌មានពេញនិយម