Connect with us

សន្តិសុខសង្គម

នគរបាលខេត្តសៀមរាប កិនកម្ទេចបំពង់ស៊ីម៉ាំង កែច្នៃ ៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសជាច្រើន

បានផុស

នៅ

បំពង់ស៊ីម៉ាំងម៉ូតូកែច្នៃប្រមាណជាង ៣០០គ្រឿង និងអំពូលភ្លើងហ្វាជាច្រើនអំពូល ដែលសុទ្ធតែកែច្នៃខុសលក្ចណៈបច្ចេកទេស ត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាប រៀបចំពិធីកម្ទេចចោល នាព្រឹកថ្ងៃទី៨ ខែមេសា នេះ ក្រោយពីបង្រ្កាបនៅទូទាំងខេត្ត នាពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់អ្នកសារព័ត៌មានថា ស៊ីម៉ាំងកែច្នៃ ក៏ដូចជាអំពូលភ្លើងកែច្នៃខុសលក្ចណៈបច្ចេកទេសទាំងអស់នេះ ត្រូវបានប្រមូលពីតាមបណ្ដាក្រុងស្រុកទាំងអស់ទូទាំងខេត្តរយៈពេលមួយឆ្នាំ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ការបង្ក្រាបនេះ ភាគច្រើន គឺសមត្ថកិច្ចទទួលបានបណ្ដឹង ឬព័ត៌មានពីប្រជាពលរដ្ឋដែល ដែលពួកគេជិះម៉ូតូ បង្កសំឡេងរំខានធ្វើឱ្យប៉ះពាល់ដំណេកនៅពេលយប់។ ដូច្នេះក្នុងនាមជាសមត្ថកិច្ចនៅខេត្តប៉ូលទេសចរណ៍ផង ជាខេត្តវប្បធម៌ផង ជាខេត្តគំរូផង ត្រូវតែគិតគូរពីបញ្ហានេះ ដូច្នេះត្រូវធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ល្អប្រសើរ។

លោកស្នងការអះអាងថា ក្រោយពីការបង្ក្រាបរបស់សមត្ថកិច្ច សកម្មភាពរបស់ពួកគេបានថយចុះ ហើយអ្នកប្រព្រឹត្តល្មើសក៏មានការយល់ដឹងច្រើន ប៉ុន្តែទោះជាយ៉ាងណា ក៏នៅមានអ្នកខ្លះនៅតែប្រព្រឹត្តកំហុសឆ្គងបែបនេះដដែល មិនព្រមរាងចាលឡើយ ដែលសមត្ថកិច្ចត្រូវតែបង្ខំចិត្តអនុវត្តច្បាប់ គឺលើកទី១ ត្រូវរក្សាម៉ូតូទុក៣ខែ និងលើកទី២ ទុក៦ខែ។

លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ទៀតដែរថា នៅពេលបង្ក្រាបករណីស៊ីមាំងកែច្នៃនេះ គឺសមត្ថកិច្ចនគរបាលរបស់តម្រូវឱ្យម្ចាស់ម៉ូតូ ត្រូវតែយកស៊ីម៉ាំងហ្ស៊ីនយកមកដូរតែម្ដង ហើយត្រូវបំពាក់ឱ្យគ្រប់លក្ខណៈបច្ចេកទេស ទើបអនុញ្ញាតឱ្យត្រឡប់ទៅវិញ។

ក្រៅពីការបង្ក្រាប ការប្រើប្រាស់ស៊ីមាំងកែច្នៃខុសបច្ចេកទេសនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា សមត្ថកិច្ចនគរបាលក៏បានអប់រំ ណែនាំទៅដល់អ្នកលក់ ឬអ្នកកែច្នៃផងដែរ ដើម្បីបញ្ឈប់កុំឱ្យមានការលក់ដូរ ឬកែច្នៃខុសលក្ចណៈបច្ចេកទេសតទៅទៀត។ ជាមួយគ្នានេះ លោកក៏បានកោតសរសើរដល់មន្ត្រីជំនាញទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងម៉ឺងម៉ាត់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកស្នងការក៏បានសំណូមពរឱ្យយុវជនជំនាន់ក្រោយខិតខរៀនសូត្រ កុំធ្វើរឿងអ្វីដែលប៉ះពាល់ដល់សន្តិសុខសង្គម ព្រោះវាខុសច្បាប់ អាចមានទោស ខូចអនាគត៕

ដោយ៖ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

អតិថិជននៅអាមេរិកសម្រុកទិញ​ iPhone ​ខ្លាចឡើងថ្លៃដោយសារ​ពន្ធ ត្រាំ

ព័ត៌មានជាតិ៤ នាទីutes មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ជីវិតកម្សាន្ដ៩ នាទីutes មុន

តើជីវិតគូរបស់​​​អូបាម៉ានិងភរិយា​ពិត​ជា​បែកបាក់មែនឬ ខណៈ​អូបាម៉ា​ថ្លែង​រឿង​ពិបាកផ្សះផ្សា?

ព័ត៌មានជាតិ១១ នាទីutes មុន

កម្ពុជា​បង្ហាញ​​​ដំណាំ​យុទ្ធសាស្រ្ត ៩ ប្រភេទ ជំរុញ​ការ​វិនិយោគឆ្ពោះ​ទៅការនាំចេញ

ព័ត៌មានជាតិ១៣ នាទីutes មុន

NBC ប្រមូលធាត់ចូលលើប្រព័ន្ធវដ្តករសាស្ត្រសម្រាប់ហិរញ្ញវត្ថុប្រកបដោយចីរភាពនៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម