សន្តិសុខសង្គម
បុរសម្នាក់កាន់កាំភ្លើងAK ដើររកគូទំនាស់ដើម្បីសងសឹក
បុរសម្នាក់ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីកាន់អាវុធAK មួយដើមដើរតាមផ្លូវស្វែងរកគូទំនាស់ដើម្បីបាញ់សងសឹក។ ករណីនេះបានកើតឡើងកាលពីម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នៅចំណុចបឹងជំនីក ភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យមានឈ្មោះ លុយ សុស អាយុ ៤៥ឆ្នាំ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកេីតហេតុ កម្លាំងសមត្ថកិច្ចកំពុងល្បាតតាមភូមិសាស្ត្ររបស់ខ្លួនដេីម្បីទប់ស្កាត់បទល្មេីស លុះមកដល់ចំណុចកេីតហេតុក៏បានប្រទះឃើញជនសង្ស័យម្នាក់កំពុងដើរតាមផ្លូវ ដោយមានកាន់កាំភ្លើង AK នៅនឹងដៃ។ ភ្លាមៗនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមួយចំនួនដើម្បីសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាំភ្លើង AK នេះខ្លួនរើសបាននៅក្រោមស្ពានក្រពើហារ ភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយមានបំណងយកទៅបាញ់សងសឹកពួកដែលធ្លាប់រករឿងជាមួយខ្លួន។

ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បន្តស៊ើបអង្កេតបន្ថែម ដើម្បីសួរនាំបន្ថែម តើមានការពាក់ព័ន្ធជាមួយករណីផ្សេងទៀតដែរឬទេ ដើម្បីកសាងសំណសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ សុខា


-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី