Connect with us

សន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ ០៦ នាក់ ករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

បានផុស

នៅ

កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​ថ្ងៃ​ទី ០៩ ខែ​មេសា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក​ឧត្ដមសេនីយ៍​ឯក ជួន ណារិន្ទ អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ម៉ន វុធី អធិការ​នគរបាល​ខណ្ឌ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៦ នាក់ ពាក់ព័ន្ធ​ករណី​ក្លែងបន្លំ​ឯកសណ្ឋាន​ជា​មន្ត្រី​នគរបាល​ជាតិ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវ​រថភ្លើង ភូមិ​សំរោង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន ០៦ នាក់ រួមមាន ៖ ទី០១.ឈ្មោះ បាន ភ័ត្ដ្រា ភេទ​ប្រុស មុខរបរ​កម្មករ​សំណង់ ស្នាក់នៅ​បន្ទប់​ជួល​លេខ ៤២ ភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី ០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី០២.ឈ្មោះ គ យ៉ ជ ភេទ​ប្រុស ជា​សិស្ស ស្នាក់នៅ​ខណ្ឌ​សែន​សុខ។ ទី០៣. ឈ្មោះ ព ម៉ ហ៊ ភេទ​ប្រុស ជា​សិស្ស ស្នាក់​នៅផ្ទះ​លេខ ៤៣D ភូមិ​បុរី​សន្តិភាព ០២ សង្កាត់​ចោមចៅ​ ០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី០៤.ឈ្មោះ ឈ ដ រ ញ៉ ភេទ​ប្រុស ជា​សិស្ស ស្នាក់នៅ​ភូមិ​ថ្មគោល សង្កាត់​ចោមចៅ​ទី ០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ទី០៥.ឈ្មោះ ម៉ៅ ផាន់នីម័រ ភេទ​ប្រុស មុខរបរ​កម្មករ ស្នាក់នៅ​សង្កាត់​កាកាប​ទី ០២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ទី០៦.ឈ្មោះ តាំង ភក្ដី ភេទ​ប្រុស មុខរបរ ជាង​ម៉ាស៊ីន​ត្រជាក់ ស្នាក់នៅ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ដោយឡែក​វត្ថុតាង​ដកហូត​រួមមាន ៖ ទូរស័ព្ទ​ចំនួន ០៧ គ្រឿង , ម៉ូតូ​ចំនួន ០៣ គ្រឿង (ម៉ាក Honda Dream ពណ៌​ខ្មៅ , ម៉ាក Honda Wave ពណ៌​ខ្មៅ , ម៉ាក Honda Scoopy ពណ៌​ក្រហម) និង​ឯកសណ្ឋាន​មន្ត្រី​នគរបាល​ជាតិ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុតាង នគរបាល​ជំនាញ កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម