សន្តិសុខសង្គម
មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ
កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានត្រៀមកម្លាំងអាវុធហត្ថរួចជាស្រេច ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ។

លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានដាក់បទបញ្ជាឲ្យកងកម្លាំងទាំងអស់ទូទាំងខេត្ត ត្រៀមចេញប្រតិបត្តិការតាមផែនការ និងគោលដៅដែលបានកំណត់ និងចល័តគ្រប់ ច្រកល្ហក ពិសេសតំបន់ដែលមានមនុស្សលេងកម្សាន្តច្រើន ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ពលរដ្ឋ ដែលនឹងលេងកម្សាន្តអំឡុងពេលបុណ្យចូលឆ្នាំ។

មេបញ្ជាការថ្លែងថា អនុវត្តតាមបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, កម្លាំងទាំងអស់ ត្រូវលះបង់កម្លាំងកាយចិត្ត ដាក់បេះដូងបម្រើជាតិ មាតុភូមិ ការពារពលរដ្ឋ ពិសេសពេលបុណ្យទានធំៗជាដើម។

លោកឧត្តមសេនីយ៍មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា «កម្លាំងយើងត្រូវទប់ស្កាត់ការបង្កបាតុភាពចលាចលផ្សេងៗ ដែលបណ្តាលឲ្យខូចរបៀបរៀបរយសន្តិសុខសាធារណៈដូចជា៖ ក្មេងទំនើង បង្ករបួសស្នាម លួច ឆក់ ប្លន់ ចាប់ជំរិតយកប្រាក់គ្រប់រូបភាព ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន ព្រមទាំងបង្កើតសកម្មភាពផ្សេងៗ។ កម្លាំងត្រៀមជួយសង្គ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ និងឧបទ្ទវហេតុផ្សេងៗ ពិសេសករណីអគ្គិភ័យផងដែរ»។

លោកមេបញ្ជាការ ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ មុននឹងចាកចេញពីផ្ទះទៅដើរលេងតាមរមណីយដ្ឋាននានា សូមពិនិត្យភ្លើងធូប ទៀន ឬបិទអគ្គិសនីឲ្យបានត្រឹមត្រូវដើម្បីការពារ និងចៀសវាងការកើតមានគ្រោះអគ្គិភ័យ ជាដើម៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា