Connect with us

សន្តិសុខសង្គម

៣ ខែ ដើមឆ្នាំនេះ នគរបាលរាជធានី ឃាត់ខ្លួនជនសង្ស័យ ១៧១ នាក់ បទល្មើសឧក្រិដ្ឋ ២០ លើក និង ករណីមជ្ឈិម ១០២ លើក

បានផុស

នៅ

កាលពី​វេលា​ម៉ោង ៣ រសៀល ថ្ងៃ​ទី ១១ ខែ​មេសា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ តាមរយៈ​ការ​បង្ហាញ​មុខ​ជនសង្ស័យ​ចំនួន ២៣ នាក់ ជា​សាធារណៈ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៣ ខែ ចុង​ក្រោយនេះ កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នគរបាល​នៅ​តាម​បណ្ដា​ខណ្ឌ​នានា ​បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ជនសង្ស័យ​ជាច្រើន​គួរ​ឲ្យ​កត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បន្ត​ទៀត​ថា ក្នុង​រយៈពេល ៣ ខែ​នេះ បទល្មើស​ព្រហ្មទណ្ឌ​បាន​កើត​ឡើង​ចំនួន ១២២ លើក ​លើ ១៤០ ​លើក​ សមត្ថកិច្ច​បង្ក្រាប​បាន​ចំនួន ១១៦ ​ករណី ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ១៧១ ​នាក់​ គឺ ​ស្មើនឹង ៩៥%។ ក្នុង​នោះ បទល្មើស​ឧក្រិដ្ឋ​ចំនួន​ ២០ លើក បង្ក្រាប​បាន​ ១៩​ លើក និង​ករណី​មជ្ឈិម​ចំនួន​ ១០២​ លើក ​បង្ក្រាប​បាន ៩៧ លើក​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១២១ នាក់។ ទាំង​បទល្មើស​ឧក្រិដ្ឋ​ និង​បទល្មើស​មជ្ឈិម​ មាន​ការ​ថយ​ចុះ​។ នេះ​បញ្ជាក់​ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​សមត្ថកិច្ច​នគរបាល បើ​សិន​ប្រជាពលរដ្ឋ​មាន​ការ​សង្ស័យ សូម​ប្ដឹង​មក​សមត្ថកិច្ច ដើម្បី​មាន​វិធានការ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៣ វិនាទី មុន

៣ ខែ ដើមឆ្នាំនេះ នគរបាលរាជធានី ឃាត់ខ្លួនជនសង្ស័យ ១៧១ នាក់ បទល្មើសឧក្រិដ្ឋ ២០ លើក និង ករណីមជ្ឈិម ១០២ លើក

សន្តិសុខសង្គម២៨ នាទីutes មុន

បង្ហាញមុខជនសង្ស័យ ២៣ នាក់ ពាក់ព័ន្ធបទល្មើស ឆក់ ប្រើប្រាស់ហិង្សា និងបញ្ជូនទៅតុលាការ

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ហ្សេលេនស្គី៖ រុស្ស៊ី ប្រើ​បណ្ដាញ​សង្គម និង​លុយ​ទាក់ទាញ​ទាហាន​ចិន​ឲ្យ​ចូល​ច្បាំង

សេចក្ដីជូនដំណឹង៥២ នាទីutes មុន

ផលិតផលក្រុមហ៊ុន វឌ្ឍនៈ បន្តឈ្នះពានរង្វាន់ពេជ្រ DIAMOND TROPHY បញ្ជាក់ពីគុណភាពខ្ពស់លំដាប់ពិភពលោកសរុបចំនួន៦ ច្រើនបំផុតនៅកម្ពុជា ពី MONDE SELECTION

សេចក្ដីជូនដំណឹង២ ម៉ោង មុន

OREO ទទួលបានការចាប់អារម្មណ៍ជាសកលជាមួយនឹងការបង្ហោះនំរបស់ខ្លួនទៅក្នុងលំហអាកាស ជាមួយដំណើរកម្សាន្តអាវកាសទៅប្រទេសជប៉ុន

Sokha Hotels

ព័ត៌មានពេញនិយម