Connect with us

សន្តិសុខសង្គម

ក្មេងប្រុស ៣នាក់រងរបួសពេញខ្លួនដោយសារយកពូថៅដំទៅលើគ្រាប់បេ ៤០

បានផុស

នៅ

អាជ្ញាធរមីន បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥​ វេលាម៉ោង​ ១៥ ​និង២០នាទីមានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះបេ ៤០ នៅចំណុចក្រុមទី៧ ភូមិប៉ៃឡាំ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ឧប្បត្តិហេតុនោះកើតឡើងនៅពេលដែលក្មេងៗយកពូថៅដំទៅលើគ្រាប់បេ ៤០ បានបណ្តាលឱ្យផ្ទុះរងរបួសពាសពេញខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះ​រួមមាន១ -ឈ្មោះ ថា សម្បត្តិ ភេទប្រុស អាយុ១៧ឆ្នាំ ២-ឈ្មោះ វន រស្មី ភេទប្រុស អាយុ១៤ឆ្នាំ៣-ឈ្មោះ វន វាសនា ភេទប្រុស អាយុ១២ឆ្នាំ។ ជនរងគ្រោះ ត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្រ្គោះនៅមណ្ឌលសុខភាព ឃុំចែងមានជ័យ​ ស្រុកបាណន់​ ខេត្តបាត់ដំបង។

ជាថ្មីម្តងទៀត អាជ្ញាធរមីន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ​ សូមកុំ​យកមក​ ដំ​ គប់​ កែច្នៃ​ វាអាចបណ្តាលឱ្យរបួស ពិការ​ ស្លាប់​ គ្រប់ពេល ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល។


គិតត្រឹមខែមីនា ឆ្នាំ២០២៥ កម្ពុជានៅសល់ផ្ទៃដីមានមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបមានចំនួន ១ ៦៩៧ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីន ៤៦៩ គីឡូម៉ែត្រក្រឡា គ្រាប់បែកចង្កោម ៦៨១គីឡូម៉ែត្រក្រឡា និងសំណល់ជាតិផ្ទុះពីសង្រ្គាម ៥៤៧ គីឡូម៉ែត្រក្រឡា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម