សន្តិសុខសង្គម
មេឃក្ដៅពេក បុរសម្នាក់ ហក់ពីលើស្ពានជ្រោយចង្វារហែលទឹកឲ្យត្រជាក់ខ្លួន ផ្អើលសមត្ថកិច្ចមួយប៉ុស្តិ៍ចុះអន្តរាគមន៍
បុរសម្នាក់ ដើរលើស្ពានក្ដៅខ្លាំងពេក ក៏ទុកអីវ៉ាន់ រួចលោតពីលើស្ពានជ្រោយចង្វារ ដើម្បីហែលទឹក ឲ្យត្រជាក់ខ្លួន បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមួយប៉ុស្តិ៍ចុះអន្តរាគមន៍។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ នៅចំណុចស្ពានមិត្តភាពកម្ពុជា-ជប៉ុន សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីបុរសខាងលើបានឲ្យដឹងថា គាត់បានដើរពីរង្វង់មូលតាព្រហ្មដោយថ្មើរជើង ឆ្ពោះទៅលើស្ពាន។ បន្ទាប់មក ខណៈពេលមកដល់ខាងលើស្ពាន មានអារម្មណ៍ថាក្តៅខ្លាំងពេក ទើបគាត់ទុកកាតាប និង ស្បែកជើងមួយគូនៅលើស្ពាន រួចក៏លោតពីលើស្ពានចុះទៅក្រោមតែម្ដង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ចុះអន្តរាគមន៍ រួមទាំងប្រជានេសាទចេញជួយផងដែរ។ បន្ទាប់ពីហក់ទឹករួច គាត់បានដើរពីក្រោមស្ពានឡើងមកលើគោកវិញដោយសុវត្ថិភាព។

បច្ចុប្បន្ន បុរសខាងលើ បានយកសម្ភារៈរបស់ខ្លួន រួចក៏ដើរត្រឡប់ទៅវិញតែម្ដង៕
អត្ថបទ ៖ រដ្ឋា



-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក