Connect with us

សន្តិសុខសង្គម

សមត្ថកិច្ច​ខេត្តតាកែវ​ កសាងសំណុំរឿង​បញ្ជូន​ក្រុម​ចោរ​៥នាក់​ទៅ​តុលាការ

បានផុស

នៅ

តាកែវ ៖ កម្លាំកងរាជអាវុធហត្ថខេត្តតាកែវនាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានកសាង​សំណុំរឿង​បញ្ជូន​ជន​សង្ស័យ​ចំនួន៥នាក់ ដែល​​មាន​ស្ថាន​ទម្ងន់ទោស​ទៅ​តុលាការ ក្រោម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង​សម្របសម្រួល​នីតិវិធី​ដោយ​លោក ទាវ ពណ្ណរាយ ព្រះរាជអាជ្ញារង អមសាលាដំបូង​ខេត្តតាកែវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​របាយការណ៍​របស់​អាវុធហត្ថ​ខេត្ត​បង្ហាញ​ថា កាល​ពី​វេលា​ម៉ោង ១៩និង៤៥នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះអណ្តែត ដឹក​នាំ​ដោយ​លោក វរសេនីយ៍ត្រី ណុប សារិន មេបញ្ជាការស្រុក បានចុះបង្ក្រាបអំពើលួចមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ផេង សុធារឹទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិអណ្តូងសំរិត ឃុំធ្លាប្រជុំ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ជនសង្ស័យចំនួន៥នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ឈ្មោះ៖

១. ឈ្មោះ អ៊ុំ វាសនា ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរ​ធ្វើស្រែ រស់​នៅ​ភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្ដែត ខេត្តតាកែវ។

២.ឈ្មោះ ប៉ែន ម៉ារ៉ូឌី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមិញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

៣.ឈ្មោះ ស៊ុំ ទើម ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរមេញខាងជើង ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

៤.ឈ្មោះ គុណ ចាន់រ៉ា ភេទប្រុសអាយុ២១ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិដើមចាន់ ឃុំរមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។

៥.ឈ្មោះ សាំង សាន់ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិរមេញខាងជើង ឃុំ រមេញ ស្រុកកោះអណ្តែត ខេត្តតាកែវ។ ដោយឡែកវត្ថុតាងដកហូតបានរួមមាន÷

-ម៉ូតូចំនួន ២ គ្រឿងសេរីសេ 125 ឆ្នាំ2012 ស្លាកលេខតាកែវ 1H 3986 និងម៉ាកវ៉េវ ពណិខ្មៅ ស៊េរី 2015 គ្មានស្លាកលេខ ។

-ទូរសព្ទដៃចំនួន ២គ្រឿង (អូប៉ូ០១គ្រឿង អិនចុចពិល០១គ្រឿង)។

-ពូថៅចំនួន០១ កាំបិតចំនួន០៤(ចុងស្រួច០២ កាចែត០១ ក្រង៉ុក ០១) កន្ត្រៃចំនួន០១ ទុលល្វីសចំនួន០១ ជំពាមកៅស៊ូចំនួន០២ ក្បាលពិលចំនួន០២ និងថង់សំរាប់ច្រកថ្នាំញៀនចំនួន០២ផងដែរ។

បច្ចុប្បន្ន​ជនសង្ស័យ និង វត្ថុតាង ត្រូវ​បានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការ​តាម​នីតិវិធី៕

ដោយ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម