Connect with us

សន្តិសុខសង្គម

«ធី ដៃមួយពាន់» ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានី ត្រូវបានឃាត់ខ្លួន

បានផុស

នៅ

កម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង​០៣និង៤៨នាទី​ទៀបភ្លឺ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលធ្លាប់ធ្វើសកម្មភាពជាច្រើនករណីកន្លងមក។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយជនសង្ស័យធ្វើសកម្មភាពចូលបន្លំលួចលុយពីស្រ្តីម្នាក់បានសម្រេច នៅក្នុងផ្ទះលេខ៤៨០​ ផ្លូវលេខ២៣០​ ក្នុងសង្កាត់ផ្សារដើមគរ​ ខណ្ឌទួលគោក កាលពីថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០២៥​កន្លងទៅ។

ជនសង្ស័យមានឈ្មោះ ប៊ុន​ ធី​ ហៅ ធីដៃមួយពាន់ អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលមិនចាំលេខ (ម្តុំផ្សារទួលគោក) ផ្លូវមិនចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងជំនាញបានដកហូត ម៉ូតូម៉ាកហុងដាស្កុបពី​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1LM-3496 (របស់ជនសង្ស័យធ្វេីសកម្មភាព)។

បើតាមសមត្ថកិច្ច ជនសង្ស័យត្រូវបានឃាត់ខ្លួននៅចំណុចមុខផ្ទះសំណាក់​ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។ ជនសង្ស័យត្រូវបាន​កម្លាំងជំនាញនាំយកទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ ដើម្បីធ្វើការសាកសួរ​តាមនីតិវិធី​ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តនិតិវិធីច្បាប់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
មុខសញ្ញាលួច
សន្តិសុខសង្គម២៤ វិនាទី មុន

«ធី ដៃមួយពាន់» ជាមុខសញ្ញាលួចយ៉ាងសកម្មក្នុងភូមិសាស្ដ្ររាជធានី ត្រូវបានឃាត់ខ្លួន

កីឡា៥ នាទីutes មុន

ក្រៅពីបរទេស៤រូប វិសាខា នាំ​យក​ ម៉េងឡាយ, ម៉េងហួង បន្ថែមត្រៀម​ការពារជើង​ឯក​នៅតៃវ៉ាន់

ព័ត៌មានជាតិ១០ នាទីutes មុន

កម្ពុជា-ថៃ រំពឹងពីកិច្ចសហការកាន់តែរឹងមាំរវាងប្រទេសទាំងពីរលើសន្តិសុខព្រំដែន

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន នឹងធ្វើ​កិច្ចពិភាក្សា​សន្តិភាព​ជាមួយ​ប្រទេស​ចំនួន​បី

ព័ត៌មានជាតិ២៧ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល៖ ដើម្បីបង្ការជំងឺមិនឆ្លង ចាំបាច់ត្រូវមានការចូលរួមពីប្រជាជនគ្រប់រូប និងដៃគូពាក់ព័ន្ធ

សុខភាព១៨ ម៉ោង មុន

ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ

កីឡា២២ ម៉ោង មុន

ស្លុតចិត្ត! ខ្សែការពារ ទេស សម្បត្តិ បានទទួលមរណៈភាព ដោយសារគ្រោះថ្នាក់ចរាចរណ៍

ព្រលានយន្តហោះសៀមរាបអង្គរ
ចរាចរណ៍១៩ ម៉ោង មុន

រថយន្តពីរគ្រឿងបុកគ្នានៅផ្លូវព្រលានយន្តហោះសៀមរាបអង្គរ ស្លាប់២នាក់ និងរបួស១៤នាក់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម