សន្តិសុខសង្គម
សិស្សប្រុស-ស្រី ៥ នាក់ ប្រមូលផ្ដុំគ្នាគេចសាលាមិនចូលរៀន ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅអប់រំ
កម្លាំងអាជ្ញាធរមានសមត្ថកិច្ចខណ្ឌកំបូល បានចុះធ្វើការនាំសិស្សសាលាប្រុស-ស្រី ចំនួន ៥ នាក់ យកទៅអប់រំណែនាំ ក្រោយពួកគេប្រមូលផ្ដុំគ្នាមិនចូលរៀន។

ប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង ៤ និង ៣០ នាទីល្ងាច ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៥ នៅបុរីមួយកន្លែង ភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

លោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល បានឲ្យដឹងថា មុនឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ខណៈល្បាតទៅដល់ចំណុចខាងលើ ក៏ឃើញមានសិស្សានុសិស្ស ចំនួន ៥ នាក់ ក្នុងនោះ ស្រី ៤ នាក់ កំពុងអង្គុយក្នុងខ្យុស ដីឡូត៍មួយកន្លែង និងម៉ូតូចំនួន ៣ គ្រឿង ពេលនោះសមត្ថកិច្ចបាននាំសិស្សានុសិស្សទាំងនោះ មកប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ធ្វើការអប់រំ។

ក្រោយពីធ្វើការអប់រំណែនាំរួចហើយ សមត្ថកិច្ច ក៏បានហៅអាណាព្យាបាលសិស្សានុសិស្សទាំងនោះឲ្យមកធានា ដើម្បីយកទៅអប់រំណែនាំនៅផ្ទះបន្តទៀត៕
អត្ថបទ ៖ សុខា



-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក