សន្តិសុខសង្គម
ឃាត់ខ្លួនយុវជនម្នាក់វាយស្ត្រីអ្នកសុំទានសរសៃខ្ចីនៅម៉ាត់មួយកន្លែងក្នុងក្រុងសៀមរាប
សៀមរាប ៖ នគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនយុវជនម្នាក់ដែលថតបង្ហោះហ្វេសបុក វាយស្ត្រីអ្នកសុំទានសរសៃខ្ចី និងជេរប្រមាថនៅហាង7 ELEVEN រួចបានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ក៏បានបាត់ខ្លួនមិនដឹងជាទៅរស់នៅទីណាដែរ។
សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ មានគណនីហ្វេសប៊ុកឈ្មោះ Ro Bito បានបង្ហោះឃ្លីបវីដេអូខ្លីមួយ មានរយៈពេល ២៤វិនាទី ដោយភ្ជាប់រូបភាពមានប្រើអំពើហិង្សាដោយចេតនា ( វាយអ្នកសុំទានសរសៃខ្ចី ) ប្រព្រឹត្តនៅត្រង់ចំណុច មុខម៉ាត 7 ELEVEN ស្ថិតក្នុងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១ និង ៤៥នាទីរំលងអធ្រាត្រ (ម៉ោងកាំមេរ៉ាសុវត្ថិភាព) ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ បង្កឡើងដោយជនសង្ស័យម្នាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពវាយទៅលើស្ត្រីអ្នកសុំទាន និងបានជេរប្រមាថផងដែរ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ ក៏បានគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ក៏បានបាត់ខ្លួនមិនដឹងជាទៅរស់នៅទីណាដែរ។
បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Ro Bito បានបង្ហោះឃ្លីបវីដេអូខ្លីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់ឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការគ្នាចុះធ្វើការស្រាវជ្រាវជុំវិញករណីនេះ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន មានទីលំនៅបច្ចុប្បន្នរស់នៅរាជធានីភ្នំពេញ។
បន្ទាប់មកនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានស្នើសុំកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសហការជាមួយ ធ្វើការស្រាវជ្រាវរហូតដល់នាំខ្លួនជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo ) យកមកធ្វើការសាកសួរ ជុំវិញករណីរឿងហេតុខាងលើ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ឡេ ថារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ (ជាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ro BiTo ) មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្ននៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពវាយទៅលើស្ត្រីរងគ្រោះខាងលើនិងបានជេរប្រមាថពិតប្រាកដមែន។
ដោយនៅវេលាម៉ោង ១ និង ៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៥ រូបខ្លួនបានទៅអង្គុយហូបហ្វឺ នៅជាប់នឹងម៉ាត 7 ELEVEN ជិតpub street ក្នុងក្រុងសៀមរាប ពេលនោះរូបខ្លួនបានឃើញស្រ្តីអ្នកសុំទានម្នាក់ និងមានកូនតូច កំពុងអង្គុយមុខម៉ាត 7 ELEVEN ដើម្បីសុំប្រាក់ពីភ្ញៀវ។ ភ្លាមនោះរូបខ្លួនបានដើរទៅនិយាយណែនាំ និងឱ្យស្ត្រីសុំទានរូបនោះចេញពីមុខម៉ាត ប៉ុន្តែស្រ្តីសុំទានរូបនោះមិនព្រមស្តាប់ រូបខ្លួនខឹងក៏បានយកទូរសព្ទដៃរបស់ខ្លួន ថតវីដេអូ និងបានធ្វើសកម្មភាព វាយទៅលើស្ត្រីសុំទានរូបនោះ ចំនួន០២ដៃ ចំថ្ពាល់ខាងឆ្វេង និងបានជេរប្រមាថទៅលើស្រ្តីសុំទានថែមទៀតផង។
បន្ទាប់មកស្រ្តីសុំទានរូបនោះបានគេចចេញបាត់ រូបខ្លួនក៏បានយកវីដេអូសកម្មភាពខាងលើ មកបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនឈ្មោះ Ro BiTo តែម្តង។
សមត្ថកិច្ចក៏សូមធ្វើការ អំពាវនាវស្វែងរកស្ត្រីជាជនរងគ្រោះ ដើម្បីអញ្ជើញមកដាក់ពាក្យបណ្តឹងផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចំណាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ ជុន កុសល


-
ចរាចរណ៍២ ថ្ងៃ ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានជាតិ៧ ម៉ោង ago
សមត្ថកិច្ចឱ្យបុរសម្នាក់ដែលផ្សាយព័ត៌មានមិនពិតថា ខេត្តតាកែវមានករណីវះក្រលៀន ធ្វើកិច្ចសន្យាឈប់បំពុលសង្គម
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៣ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា