Connect with us

សន្តិសុខសង្គម

មន្ទីរសាធារណការខេត្តព្រះវិហារ ថា នឹងចុះលុប​ជង្ហុកសំបុកមាន់នៅផ្លូវជាតិ៦៤ និងផ្លូវ៦២ ឲ្យមានគុណភាពល្អ ក្រោយមានការរិះគន់

បានផុស

នៅ

ដោយមានការលំបាកធ្វើដំណើរ ពលរដ្ឋក្នុងខេត្តព្រះវិហារ បានសំណូមពរដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ជួយជួសជុលផ្លូវឱ្យបានស្អាត ខណៈមន្ទីរបានឲ្យដឹងនៅថ្ងៃ៤មិថុនា ថា ក្រុមការងារចុះលុបសំបុកមាន់ទាំងនេះហើយ (ផ្លូវជាតិ៦៤​បន្ទាប់មកផ្លូវ៦២ ខាងត្បូង)។ ដោយបច្ចុប្បន្នក្រុមការងារជាប់លុបជង្ហុកសំបុកមាន់លើផ្លូវជាតិលេខ៩ និងនៅក្នុងទីរួមខេត្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ពលរដ្ឋក្នុងខេត្តព្រះវិហារ បានលើកឡើងថា បញ្ហាផ្លូវខូច ឬផ្លូវដែលត្រូវជួសជុលថែទាំ ដើម្បីអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យកាន់តែល្អប្រសើរឡើងវិញ។ ពលរដ្ឋក្នុងខេត្តព្រះវិហារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយថែទាំផ្លូវផង ព្រោះផ្លូវមានសារៈសំខាន់សម្រាប់ការជំរុញការអភិវឌ្ឍន៍តាមរយៈការចូលរួមពីសាធារណជន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីប្រហោង និងការខូចខាតផ្លូវ។ ពលរដ្ឋបន្តថា ផ្លូវជាតិលេខ៦២ និងផ្លូវជាតិលេខ៦៤ រងការខូចខាត ជាលក្ខណជង្ហុកសំបុកមាន់ ជាច្រើនកន្លែង គឹដោយសារតែមានរថយន្តធំៗដឹកលើសទម្ងន់ឆ្លងកាត់រាល់ថ្ងៃ ហើយការជួសជុលឃើញថា ធ្វើមុខខូចក្រោយ ដូចមិនមានគុណភាពសោះ។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណៈ និងដឹកជញ្ជូនខេត្តព្រះវិហារ មានប្រសាសន៍តាមប្រព័ន្ធតេលេក្រាមនៅថ្ងៃទី៤មិថុនា ថា ថ្ងៃស្អែកនេះក្រុមការងារចុះលុបសំបុកមាន់ទាំងនេះហើយ(ផ្លូវជាតិ៦៤ បន្ទាប់មកផ្លូវ៦២ ខាងត្បូង)។ ដោយបច្ចុប្បន្នក្រុមការងារជាប់លុបសំបុកមាន់លើផ្លូវជាតិលេខ៩ និងនៅក្នុងទីរួមខេត្ត៕

អត្ថបទ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម