Connect with us

សន្តិសុខសង្គម

ក្រុមហ៊ុនមួយទទួលបានសិទ្ធិស្ថាបនាផ្លូវបេតុងអាមេ១ខ្សែប្រវែងជិត​១៤០០ម៉ែត្រ ក្នុងឃុំពញាក្រែក

បានផុស

នៅ

ក្នុងកិច្ចលទ្ធកម្មប្រជុំបើកសំណើមូលនិធិឃុំ សង្កាត់ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានធ្វើឡើងនៅសាលាឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ គណៈកម្មការលទ្ធកម្មបានប្រើពេល១០នាទី លទ្ធផលបានរកឃើញក្រុមហ៊ុនចំនួន១០ ដែលបានចូលខ្លួនមកប្រកួតប្រជែងដើម្បីដណ្តើមយកភាពស្របច្បាប់ ក្នុងការកសាងផ្លូវបេតុងអាមេ១ខ្សែប្រវែងជិត​១៤០០ម៉ែត្រ នៅក្នុងឃុំពញាក្រែក។ ក្រោយពីគណៈកម្មការបានចូលក្នុងបន្ទប់សម្ងាត់ជិត១ម៉ោងទើបពិនត្យឃើញថា ក្រុមហ៊ុន ហ៊ន់ សោភា មានកំហុសក្នុងការគណនាលេខ គណៈកម្មការបានសម្រេចឲ្យទៅក្រុមហ៊ុននេះឈ្នះ ក្រុមហ៊ុន ឈុន ពេជ្រ វិញនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមហ៊ុនចំនួន៩ ក្នុងចំណោម១០ នៅតែបន្តការងឿងឆ្ងល់ដដែលថា ពេលបើកសំណើជាសាធារណៈចំឡងតួលេខចេញពីស្រោមសំបុត្រគ្រប់ក្រុមហ៊ុន មានលេខច្បាស់ល្អណាស់ ពេលយកចូលទៅក្នុងបន្ទប់សម្ងាត់របស់គណៈកម្មការទើបពិនិត្យឃើញថា ការគណនាលេខរបស់ក្រុមហ៊ុន ហ៊ន់ សោភា គណនាលេខខុស ហើយគណៈកម្មការបានអញ្ជើញប្រធានក្រុមហ៊ុននេះ ចូលបន្ទប់សម្ងាត់ហើយកែតម្រូវតួលេខមកទាបជាងគេទើបត្រូវហើយឈ្នះគេវិញ។ ពេលបើកសំណើ​នោះ មានក្រុមហ៊ុនចំនួន៣ ដែលបានដេញតម្លៃទាបជាងគេ គឺ ទី១.ក្រុមហ៊ុន ទួន សុផល តម្លៃ ៣៨៦.៤០០.០០០រៀល។ ទី២.ក្រុមហ៊ុន ហ៊ន់ សោភា តម្លៃ ៣៧៦.០៥៦.០០០រៀល ។ និងទី៣.ក្រុមហ៊ុន ឈួន ពេជ្រ តម្លៃ ៣៥៨.៨០០.០០០រៀល ។

លោក វង វ៉ាន់ស៊ាន គណៈកម្មការលទ្ធកម្មបានបញ្ជាក់ថា ក្រុមហ៊ុនដែលដេញបានតម្លៃទាបជាងគេ គឺតម្លៃជាង ៣៥១លានរៀល ក្នុងតម្លៃប៉ាន់ស្មានជាង៩០១លានរៀល។ ដូច្នេះក្រុមហ៊ុន ហ៊ន់ សោភា ទទួលបានសិទ្ធិកសាងផ្លូវបេតុងអាមេ១ខ្សែនេះ។ លទ្ធផលផ្លូវការនេះ យើងមាននាយកទីចាត់ការ ផែនការវិនិយោគខេត្ត អភិបាលរងស្រុក ជាអ្នកសង្កេតការណ៍ពិនិត្យតម្រង់ទិសលើនិតិវិធីគម្រោងនេះដែរ។

គណៈកម្មការគឺធ្វើតាមសេចក្តីណែនាំ ដូចមានចែងក្នុងចំណុចទី៩- អ្នកដេញថ្លៃត្រូវទទួលយកការកែតម្រូវក្នុងការគណនាលេខរបស់គណៈកម្មាការលទ្ធកម្ម។ ប្រសិនបើអ្នកដេញថ្លៃមិនទទួលយកការកែតម្រូវនេះទេ គណៈកម្មាការលទ្ធកម្មត្រូវបដិសេធសំណើដេញដេញថ្លៃនោះ ដោយចាត់ទុកជាសំណើដេញថ្លៃពុំមានសុពលភាព ហើយប្រាក់កក់ធានាការដេញថ្លៃនឹងត្រូវបានរឹបអូស ផ្ទេរបង្វែបង់ចូលថវិកាឃុំ សង្កាត់៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៨ ម៉ោង មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មន្ទីរបញ្ចកោណ បញ្ជូនទាហានម៉ារីន ៧០០នាក់ទៀតទៅ LA ខណៈអំពើហិង្សាកាន់តែធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ្នកជំនាញថៃព្រមានពីការខាតបង់សេដ្ឋកិច្ចរាប់ពាន់លានបាត ចំពោះ​ការ​បិទព្រំដែនជាមួយ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម