សន្តិសុខសង្គម
ជិត២០ថ្ងៃ មានយានយន្តល្មើសច្បាប់ចរាចរណ៍ជាង ៥ពាន់គ្រឿង
គិតពីថ្ងៃទី១ ដល់ថ្ងៃទិ១៩ ខែមិថុនា ឆ្នាំ២០២៥ មានយានយន្តចូលគោលដៅចំនួន ៧,៣៨០គ្រឿង ក្នុងនោះ រកឃើញយានយន្តស្មើសសរុបចំនួន ៥,៥៩៨គ្រឿង ដែលត្រូវបានផាកពិន័យទូទាំងប្រទេស។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅរសៀលថ្ងៃទី១៩ ខែមិថុនា ដែលយកពីរបាយការណ៍ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក។

អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា៖ “យានយន្តចូលគោលដៅចំនួន ៧,៣៨០គ្រឿង, រថយន្តធំ ៧៣គ្រឿង, រថយន្តតូច ២,៧៥៧គ្រឿង, ម៉ូតូ ៤,៥៥០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥,៥៩៨គ្រឿង, រថយន្តធំ ៤៣គ្រឿង, រថយន្តតូច ២,១០០គ្រឿង និងម៉ូតូ ៣,៤៥៥គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស”។
ដោយឡែក បើគិតត្រឹមតែថ្ងៃទី១៩ ខែមិថុនា មានយានយន្តមានយានយន្តចូលគោដៅចំនួន ៣៣៣គ្រឿង ក្នុងចំណោមគោដៅ ១២១គោលដៅ។ ចំពោះយានយន្តចូលគោលដៅទាំង ៣៣៣គ្រឿងមានដូចជា រថយន្តធំ ០គ្រឿង, រថយន្តតូច ១៣៦គ្រឿង និងម៉ូតូ ១៩៧គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ២៦៥គ្រឿង, រថយន្តធំ ០គ្រឿង, រថយន្តតូច ១០៤គ្រឿង និងម៉ូតូ ១៦១គ្រឿង ត្រូវបានផាកពិន័យ។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


