សន្តិសុខសង្គម
ពលរដ្ឋក្នុងភូមិទួលពង្រ ទទួលបានផ្លូវបេតុង២ ខ្សែ ខណៈអាជ្ញាធរកំពុងស្ថាបនា
ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ទទួលបានផ្លូវបេតុងឆ្អឹងដែកចំនួន២ខ្សែស្របគ្នា ខណៈអាជ្ញាធរកំពុងដាក់គ្រឿងចក្រកាយស្ថាបនា។ ការសម្រេចដាក់គ្រឿងចក្រស្ថាបនាផ្លូវបេតុងថ្មីនេះ បន្ទាប់ពីសង្កេតឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដោយសារផ្លូវទាំងពីរខ្សែនេះខូចទ្រុឌទ្រោមខ្លាំង និងមានជង្ហុគច្រើន។

លោក កង វង ចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា ការស្ថាបនាផ្លូវបេតុងឆ្អឹងដែកដែលកំពុងស្ថាបនាមានចំនួន២ខ្សែ ស្ថិតក្នុងភូមិទួលពង្រ ដែលគម្រោងទី១ ចាប់ពីវារីអគ្គិសនីទួលពង្រ រហូតទៅដល់ផ្លូវ៥០ម៉ែត្រ មានប្រវែង១៦១០ ទទឹង១០ម៉ែត្រ ជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ។ និងគម្រោងទី២ ចាប់ពីផ្សារឯករាជ្យ១ ផ្លូវវេងស្រេង រហូតមកដល់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរថពាសដែក ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដោយប្រេីប្រាស់ថវិការមូលនីធីសាលាខណ្ឌពោធិ៍សែនជ័យ។ លោក ចៅសង្កាត់បន្តថា ផ្លូវចំនួន២ខ្សែខាងលេីកំពុងស្ថាបនាស្របគ្នា ហើយនឹងរួចរាល់នៅពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ សុខា








-
កីឡា៧ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


