សន្តិសុខសង្គម
ដេប៉ូខ្សាច់តាមផ្លូវជាតិលេខ ៧៣A ស្រុកចិត្របុរី រំលោភចំណីផ្លូវ ធ្វើឱ្យប៉ះពាល់ដល់ផ្លូវសាធារណៈ
ដេប៉ូខ្សាច់មួយកន្លែង ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលបានបូមខ្សាច់ពីទន្លេនិងស្តុកទុកនៅលើទីតាំង បង្កឱ្យហៀរខ្សាច់ធ្លាក់មកលើចំណីផ្លូវជាតិលេខ 73A បានធ្វើឱ្យប៉ះពាល់ដល់ផ្លូវសាធារណៈនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
ជាក់ស្ដែងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ គេសង្កេតឃើញថា ទីតាំងដេប៉ូខ្សាច់ខាងលើ មានការហៀរខ្សាច់មកលើចំណីផ្លូវសាធារណៈ និងមានទឹកដក់ ដែលអាចនឹងបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវ។

ពាក់ព័ន្ធជុំវិញទីតាំងស្តុបខ្សាច់ខាងលើ លោក ឌីវ ពិសី អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តក្រចេះ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៦ ខែកក្កដា នេះថា ទីតាំងដេប៉ូខ្សាច់ខាងលើ គឺមានច្បាប់អនុញ្ញាតិ ហើយពាក់ព័ន្ធនឹងការហៀរខ្សាច់មកលើផ្លូវនេះ គឺប៉ុន្មានថ្ងៃមុនលោកបានណែនាំឱ្យម្ចាស់ដេប៉ូសម្រួលម្ដងរួចមកហើយ តែនៅថ្ងៃនេះម្ចាស់ដេប៉ូមិននៅទីតាំង។ ទោះជាយ៉ាងណា លោកនឹងឱ្យក្រុមការងារសម្រួលការហៀរខ្សាច់នេះបន្ថែមទៀត។


ដោយឡែក លោក សាំង ប៊ុនថេន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងដែរថា ចំពោះការហៀរខ្សាច់មកលើផ្លូវនេះ លោកតែងតែឱ្យក្រុមការងារសម្រួលជាប្រចាំ គឺមួយអាទិត្យម្ដង ហើយការដែលមានទឹក គឺដោយសារមានមេឃភ្លៀង។
លោកប្រធានមន្ទីរសាធារណការ បានបញ្ជាក់បន្ថែមថា ចំពោះចំណាត់ការវិញ លោកបានត្រឹមតែណែនាំ និងសម្រួលតែប៉ុណ្ណោះ ព្រោះចំណាត់ការ គឺជាតួនាទីរបស់មន្ទីររ៉ែ និងថាមពល៕
អត្ថបទ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


