Connect with us

សេដ្ឋកិច្ច

អាជីវកម្ម ៣ប្រភេទ កំពុងសម្រុកកើបលុយរាល់ថ្ងៃ ទោះកូវីដនៅតែបន្តរាតត្បាត

បានផុស

នៅ

ក្នុងស្ថានភាពជំងឺកូវីដកំពុងរាតត្បាត ដោយគ្មានសញ្ញាថមថយ អាជីវកម្ម និងសហគ្រាសតូចធំ ភាគច្រើន ត្រូវបានគេមើលឃើញថា សុទ្ធតែរងផលប៉ះពាល់ ទោះតិច ឬច្រើន ប៉ុន្តែទន្ទឹមគ្នានោះ មានប្រភេទអាជីវកម្មមួយចំនួនតូច បែរជាត្រូវប៉ាន់កាន់តែខ្លាំងទៅវិញ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា បានប្រាប់កម្ពុជាថ្មីថា ក្នុងស្ថានភាពសព្វថ្ងៃ លោកមើលឃើញប្រភេទអាជីវកម្មចំនួន ៣ប្រភេទ ហាក់ដូចជាដើរបញ្ច្រាស់ ដោយពួកគាត់បានច្បាមយកឱកាសទទួលបានប្រាក់ចំណេញខ្ពស់ជាង កាលមិនទាន់មានបញ្ហាកូវីដរាតត្បាតក្នុងប្រទេសយើងទៅវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត លើកឡើងថា៖ សេវាកម្មខាងផ្នែកដឹកជញ្ជូនទាំងខ្នាតតូច និងមធ្យម សេវាកម្មខាងផ្នែកស្បៀងអាហារប្រចាំថ្ងៃ និងសេវាកម្មផ្នែកវេជ្ជសាស្ត្រ ដូចជា លក់ផលិតផលម៉ាស់ អាល់កុល និងឱសថជាដើម សុទ្ធតែត្រូវប៉ាន់ខ្លាំងអំឡុងពេលកូវីដ និងបានរួមចំណែកកំរៃដល់ពលរដ្ឋដែលបម្រើការងារផ្នែកនេះផងដែរ។  

មន្ត្រីជំនាញផ្នែកសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជា ដដែលរូបនេះ ព្យល់បន្ថែមថា សេវាកម្មដឹកជញ្ជូនទំនិញតាមរថយន្ត និងដឹកជញ្ជូនម្ហូបអាហារ ដូចជា Food Panda, NHAM 24, E-Gets ជាដើមសុទ្ធតែបានរួមចំណែកផ្ដល់ការងារដល់ប្រជាពលរដ្ឋ តាំងពីមុនកូវីដមកម្ល៉េះ ហើយបច្ចុប្បន្នឃើញថា អ្នកដែលធ្វើការផ្នែកនេះផ្ទាល់កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំង ដោយសារតែតម្រូវការកើនឡើង មនុស្សមិនសូវចេញក្រៅ ខ្លាចឆ្លងកូវីដជាដើម។

យ៉ាងណាមិញ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ក៏បានកត់សម្គាល់ឃើញថា ស្ថានភាពកូវីដហាក់មិនទាន់ថមថយក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើង មកទល់ពេលនេះឃើញថា ពួកគាត់មានការយល់ដឹង ប្រុងប្រយ័ត្នខ្ពស់ និងចេះរៀនរស់ក្នុងសម័យកូវីដនេះ ធ្វើឱ្យចរន្តសេដ្ឋកិច្ចជាតិយើង ចាប់ផ្ដើមដំណើរការវិញជាបណ្ដើរៗលហើយ។ ទន្ទឹមគ្នានោះ អាជីវកម្មមួយចំនួន ក៏បានបើកទ្វារលក់ដូរ តាមបែបផែនគន្លងថ្មីហើយដែរ លើកលែងតែសហគ្រាសខ្នាតធំ ឬរោងចក្រមួយចំនួនប៉ុណ្ណោះ ដែលបន្តរងផលប៉ះពាល់ដោយសារឥទ្ធិពលកូវីដនេះ។

ទើបដឹកជញ្ជូនម្ហូបអាហារជូនភ្ញៀវនៅម្ដុំផ្លូវមុន្នីវង្ស យុវជន សៀង ឡៃទ្រី អាយុ ២២ឆ្នាំ បម្រើការងារឱ្យក្រុមហ៊ុនដឹកជញ្ជូន Food Panda បានប្រាប់ភ្នាក់ងារកម្ពុជាថ្មីថា ក្នុងមួយថ្ងៃខ្លួនអាចដឹកអុីវ៉ាន់ជូនភ្ញៀវកបានចាប់ពី ២៥ជើង គិតជាមធ្យម។ ក្នុងមួយថ្ងៃ ឡៃទ្រី បញ្ជាក់ថា អាចរកចំណូលបានពីការងារដឹកជញ្ជូនម្ហូបអាហារជូនភ្ញៀវ យ៉ាងតិចក៏ ២០ដុល្លារដែរ មិនដែលមានថ្ងៃណាអត់សោះទេ។ យុវជនអ្នករស់នៅរាជធានីភ្នំពេញរូបនេះ បង្ហើបឱ្យដឹងថា តាំងពីចាប់យកការងារផ្នែកដឹកជញ្ជូននេះមក ខ្លួនអាចផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ សន្សំលុយទិញម៉ូតូ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតបាន តាមចិត្តចង់ផងដែរ។

កំពុងអង្គុយលើម៉ូតូ រងចាំក្រុមហ៊ុនទម្លាក់ប៉ុងភ្ញៀវហៅដឹកអុីវ៉ាន់ នៅក្បែរខុនដូ ម្ដុំគិរីរម្យ  យុវជន ធី សុធា អាយុ ២០ឆ្នាំ ដែលជាបុគ្គលិកផ្នែកដឹកជញ្ជូនឱ្យក្រុមហ៊ុន E-Gets ប្រាប់កម្ពុជាថ្មីថា ក្នុងមួយថ្ងៃៗ ខ្លួនអាចរកចំណូលពីសេវាកម្មដឹកជញ្ជូនតាមម៉ូតូនេះ មិនក្រោម ១៥ដុល្លារទេ។ សុធា រៀបរាប់ទៀតថា ចំណូលមួយជើងៗ បានតិច ឬច្រើន អាស្រ័យតាមការដឹកឱ្យភ្ញៀវជិត ឬឆ្ងាយ ជាទូទៅបើ ភ្ញៀវហៅដឹកឆ្ងាយៗ ចំណូលក្រុមហ៊ុនក៏គិតឱ្យយើងបានច្រើនទៅតាមហ្នឹងដែរ។

កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ ត្រូវនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងឆ្នាំ២០២០កន្លងទៅ និងរហូតមកដល់ជិតពាក់កណ្តាលឆ្នាំ២០២១ កម្ពុជាបាន និងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩មកលើបញ្ហាមួយចំនួន ដូចជា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងអាចបន្ទច់បង្អាក់ដល់ការអភិវឌ្ឍន៍ខ្លះៗរបស់កម្ពុជា។

ប្រមុខរាជរដ្ឋាភិបាលថន្ថែមថា ជាលទ្ធផល សេដ្ឋកិច្ចកម្ពុជាមានកំណើនអវិជ្ជមាន(-៣%) ប៉ុន្តែវិស័យ​ពាណិជ្ជកម្ម​វិញ ​បានរក្សា​ស្ថានភាព​បានល្អ​ ដោយទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​ និងការនាំចេញ​របស់​កម្ពុជា​មានការ​កើនឡើង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម