KPT+
កុំបាក់ទឹកចិត្ត អ្នករស់នៅតំបន់បិទខ្ទប់ដោយសារ Delta ពង្រឹងផ្លូវចិត្តតាមវិធីនេះ នឹងមានលំនឹងជីវិតឡើងវិញ
ការបិទខ្ទប់តំបន់មានហានិភ័យដោយសាររោគរាតត្បាត គឺជាប្រយោគមួយដែលកើតឡើង ស្ទើរតែទូទាំងពិភពលោក ។ ជាការពិត វាមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ទៅលើសេដ្ឋកិច្ច។ ប៉ុន្តែមុំមួយទៀត ដែលមិនគួរមើលរំលង នោះគឺការបិទខ្ទប់នេះ ក៏អាចបណ្ដាលឲ្យសុខភាពផ្លូវចិត្តទន់ខ្សោយផងដែរ។

ការជាប់គាំង មានស្ថានភាពមួយចំនួនដែលយើងត្រូវរស់នៅក្នុងផ្ទះ មើលព័ត៌មាននៃការស្លាប់និងករណីកើនឡើងជារៀងរាល់ថ្ងៃ នៃវីរុសបំប្លែងខ្លួន Delta ។ ចំណែកបញ្ហាហិរញ្ញវត្ថុ ទំនាក់ទំនង ក៏មិនសូវស្និទ្ធស្នាលដូចមុន។
អាក្រក់ជាងនេះទៅទៀត របាយការណ៍ពីនាយកដ្ឋានសុខភាពផ្លូវចិត្ត បានចង្អុលបង្ហាញថា ស្ថិតិធ្វើអត្តឃាតនៅអាស៊ីក៏មានខ្ពស់ដែរ ហើយវាបានជះឥទ្ធិពលដល់មនុស្សគ្រប់វ័យតាំងពីវ័យកុមារ។
កុំឲ្យការបិទខ្ទប់មកជាបញ្ហាសម្រាប់ការរ់សនៅរបស់យើង សូមប្រើវិធីទប់ទល់នឹងសុខភាពផ្លូវចិត្ត អំឡុងពេល Delta កំពុងតែវាយលុកចូលក្នុងសហគមន៏៖
១ ធ្វើលំហាត់ប្រាណក្នុងផ្ទះទាំងអស់គ្នា កុំរំលងម្នាក់ណា។
២ សម្រាកឲ្យបានគ្រប់គ្រាន់ និងកុំមើលទូរសព្ទយប់ៗពេក។
៣ ហូបអាហារដែលមានសុខភាពល្អ ប៉ូវសុខភាពបំប៉នរាងកាយក្នុងអំឡុងពេលនេះជាចាំបាច់បំផុត ជាពិសេសផឹកទឹកវីតាមីន C ងូតទឹកក្ដៅ ឆ្ពុងខ្លួនព្រឹកល្ងាច ជាមួយគ្រឿងផ្សំដូចជា ក្រូចសើច គល់ស្លឹកគ្រៃ ក្រូចឆ្មារ ជាដើម។
៤ បង្កើតផែនការជីវិត កុំឲ្យពេលវេលាដើរចោលទៅទទេរៗ គួរយកពេលនេះមកជាេវលាមានប្រយោជន៏សម្រាប់យើងវិញ ។
៥ ព្យាយាមរក្សាទំនាក់ទំនងជាមួយមនុស្សផ្សេងទៀត រាប់ទាំងញាតិជិតខាងនិងអ្នកក្រៅដែលមិនបានបិទខ្ទប់ដូចយើង។
៦ ស្វែងរកចំណង់ចំណូលចិត្តដែលយើងចូលចិត្តធ្វើ ហើយប្រញាប់អនុវត្តភ្លាមៗ។ ប្រការនេះ គួរធ្វើអីក៏បាន ដាំដំណាំតូចៗក្នុងផ្ទះ រៀបផ្ទះ ធ្វើម្ហូប នាំគ្រួសាររំលឹកអតីតកាលល្អៗ កាលពីកុមារភាពក៏បាន។
៧ ទទួលយកអារម្មណ៍អាក្រក់របស់ខ្លួនឯង។ រៀនអត់អោនខ្លួនឯងនិងអ្នកផង រៀនស្ដាប់ គោរពប្រតិបត្តិធម៌មេត្តា ហើយត្រូវគិតថារឿងអាក្រក់ៗនឹងរំសាយចេញឆាប់ៗពីគ្រួសារយើង។

ខាងលើនេះ គ្រាន់តែជាអនុសាសន៍មូលដ្ឋានប៉ុណ្ណោះ។ ប្រសិនបើយើងមានអារម្មណ៍ថាមានបញ្ហាស្ត្រេសខ្លាំងពិបាកគ្រប់គ្រង ឬអាចជះឥទ្ធិពលដល់ជីវិត សូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យតាមប្រព័ន្ធអនឡាញក៏បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖វិធី ៥ យ៉ាង ជួយធ្វើឲ្យអ្នករស់នៅក្នុងវិបត្តិរាតត្បាតនេះ បានល្អប្រសើរជាងមុន
ចុចអាន៖យុវវ័យ បើនៅតែមើលស្រាល នោះ Delta នឹងវាយលុកក្នុងសហគមន៍ កាន់តែខ្លាំងក្លាជាងមុន
ចុចអាន៖គ្រោះថ្នាក់ស្នាក់នៅផ្ទះយូរ! យុវវ័យគួរបង្រៀនចាស់ៗធ្វើលំហាត់ប្រាណ បង្កើនភាពស៊ាំទប់ទល់កូវីដ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី