Connect with us

កីឡា

ការប្រកួត​ប្រដាល់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ត្រូវ​បាន​ពន្យារ​ពេល​

បានផុស

នៅ

​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២០ ដែល​គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២០​នោះ ត្រូវ​បាន​ធ្វើ​ការ​ពន្យារ​ការប្រកួត​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ បាន​ចុះហត្ថលេខា​លើ​សេចក្តី​ជូន​ដំណឹង​លេខ​២១៦ ស​.​គ​.​ខ ចុះ​ថ្ងៃ​ទី​០៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០​ម្សិលមិញ​នេះ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ តែម ម៉ឺន បាន​បញ្ជាក់​ក្នុង​សេចក្តី​ជូនដំណឹង​ថា ដោយ​យោង​តាម​លិខិត​លេខ ៦៣ អយក​. សជណ ចុះ​ថ្ងៃទី ០៨ ខែ​វិច្ឆិកា ឆ្នាំ​២០ ២០ របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន ប្រយុទ្ធ​និង​ជំងឺ​កូ​វីដ​-១៩ (Covid-19) និង​កីឡា ស្តីពី​ការ​ផ្អាក​ការ​លេង​កីឡា ឬ​ការហាត់​ប្រាណ​គ្រប់​ប្រភេទ​ ដែល​មាន​លក្ខណៈ​ប្រមូល​ផ្តុំ និង ការ​ផ្អាក​ការ​ចេញ​-​ចូល​ក្នុង​បរិវេណ​ពហុ​កីឡដ្ឋាន​ជាតិ​ជា​បណ្ដោះអាសន្ន​នោះ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ សម្រេច​ពន្យារ​ពេល​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ជ្រើសរើស​ជើងឯក ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២០ ដែល​នឹង​គ្រោង​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​នោះ លើក​ទៅ​ពេល​ខាងមុខ​វិញ។

​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ គ្រោង​រៀបចំ​ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ជ្រើសរើស​ជើង ឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២០ រយៈពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា ​នៅ​ក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កង​យោធពល​ខេមរភូមិន្ទ​(​ស្តា​ត​ចាស់​)​។

​សូម​បញ្ជាក់​ថា ការប្រកួត​ជើងឯក​នេះ ​ធ្វើឡើង​ក្រោម​គម្រោង​ថវិកា​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​រាល់​ការ​ចំណាយ​សព្វ​បែបយ៉ាង​ តាំងពី​ការ​ធ្វើ​ដំណើ​រ ស្នាក់នៅ ហូបចុក និង​ប្រាក់រង្វាន់ ជាដើម គឺ​ថិត​ក្នុង​គម្រោង​ថវិកា​រដ្ឋ​ទាំងអស់។ គួរ​រំលឹក​ឲ្យ​ដឹង​ដែរ​ថា កាលពី​រៀបចំ​ការ ប្រកួត​ប្រដាល់​គុន​ខ្មែរ​ឆ្នាំ​២០១៩ មាន ១៥ សមាគម​រាជធានី​-​ខេត្ត​និង​ក្រសួង ៣ គឺ​ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចូល​រួមការ​ប្រកួត​ជើងឯក​គិ​ន​ខ្មែរ​នេះ៕

អត្ថបទ៖ វិសិទ្ធ

សូមចុចអាន៖ ​​ក្រុម​ប៉េតង់​ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ គ្រង​តំណែង​ជើងឯក ​គរុគុណ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ នាទី មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ៣៤ នាទី មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ៣៧ នាទី មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម១ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម