កីឡា
ក្លិបអាយ.អេស.អាយ ដង្កោសែនជ័យ ប្រកាសចុះកិច្ចសន្យាជាមួយខ្សែបម្រើកណ្ដាល ស៊ាន ភីសា
ក្រោយអវត្តមានក្នុងពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2021 សម្រាប់តែក្លិបបាល់ទាត់អាយ.អេស.អាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC) ដែលជាសមាជិកនៅលីគទី២កម្ពុជា Cambodian League 2 បានប្រកាសចុះកិច្ចសន្យាយកកីឡាករ ស៊ាន ភីសា ដែលធ្លាប់ប្រកបអាជីពក្នុងក្លិបបាល់ទាត់ល្បីៗមួយចំនួននាពេលកន្លងមក។

ក្លិបបាល់ទាត់ដែលប្រើប្រាស់កីឡដ្ឋាន KHM ក្នុងខ័ណ្ឌដង្កោ បានប្រកាសប្រាប់អ្នកគាំទ្រនៅថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ ថ្មីៗនេះ ពីការបន្ថែមសមាជិកថ្មី ស្របពេលដែលក្លិបធ្លាប់បានចុះកិច្ចសន្យាយកកីឡាករជើងចាស់ជាច្រើនដូចជា កីឡាករ ស៊ុន សុវណ្ណរិទ្ធី, កូរណៃ អាន់សារី, អ៊ុំ គុម្ភៈ, ឆេង ចាន់ថា,រដ្ឋ វីរៈ, យ៉ា ម៉ាត់, អៀង ទីន, ចាន់ ភារម្យ ជាដើម។ មិនតែប៉ុណ្ណោះក្លិបបានចុះកិច្ចសន្យាយកលោក សាប៊ូន វិនតា ជានាយកប្រតិបត្តិក្លិបផងដែរ។
ចំណែក កីឡាករ ស៊ាន ភីសា វិញ បានចាប់អាជីពនៅបៀលប្រាយយូណាយធីត កាលឆ្នាំ២០១៤ និង រួមចូលរួមរស់ជាមួយភ្នំពេញក្រោន និងរួមចំណែកឈ្នះជើងឯកលីគកំពូលរដូវកាល ២០១៥ និងមុនផ្លាស់ទៅក្រសួងការពារជាតិដើមរដូវកាល២០១៧ ក្នុងលក្ខខណ្ឌខ្ចី ជួយឲ្យក្លិបឈ្នះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ហើយក្រោយមកក៏ផ្លាស់មកចូលរួមជាមួយវិសាខា ប៉ុន្តែពុំសូវមានឱកាសបង្ហាញខ្លួនដោយសារជួបនូវបញ្ហរបួសបន្ទាប់មកក៏បានផ្លាស់មកចូលរួមជាមួយ ភ្នំពេញក្រោន សារជាថ្មីប៉ុន្តែក៏ពុំបានបង្ហាញខ្លួនដូចគ្នា ដោយសារមានបញ្ហារបួសជាថ្មី។

ក្រោយមកនៅពាក់កណ្ដាលរដូវកាល២០១៩ កីឡាកររូបនេះបានសម្រេចចិត្តផ្លាស់ទៅចូលរួមជាមួយក្រុមអគ្គិសនីកម្ពុជា ហើយនៅចុងឆ្នាំ២០១៩ រូបគេបានសម្រេចបន្តទៅចូលរួមជាមួយ ព្រះខ័នរាជស្វាយរៀង ក្នុងគោលដៅប្រកួតក្នុងរដូវកាលឆ្នាំ២០២០។ នៅឆ្នាំ២០២១ នេះរូបគេមិនមានក្លិបលេងនោះទេ ក្នុងលីគកំពូលកម្ពុជា ហើយក៏សម្រេចចូលរួមជាមួយក្រុម ISI Dangkor Senchey FC តែម្តង៕

-
សន្តិសុខសង្គម១៤ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល