កីឡា
John Lineker ស្ថិតក្នុងផែនការទៅដណ្ដើមខ្សែក្រវាត់ ONE bantamweight
ក្ដីស្រមៃចង់ឈ្នះខ្សែក្រវាត់ ONE bantamweight World Champions របស់ John “Hands of Stone” Lineker កាន់តែខិតជិតហើយបន្ទាប់ពីផ្ដួល Troy “Pretty Boy” Worthen ឲ្យសន្លប់ឈឹងត្រឹមទឹកទី១ នៃការប្រកួតគុនចម្រុះក្នុងព្រឹត្តិការណ៍ “ONE on TNT III” នាព្រឹកថ្ងៃទី ២២ ខែមេសានេះ។
បន្ទាប់ពីស្វែងរកវិធីឈ្នះរៀងៗខ្លួន John Lineker ត្រូវរង់ចាំរហូតដល់នាទីទី៤:៣៥ ទើបអាចប្រើកណ្ដាប់ដៃស្ដាមហាទម្ងន់ចូលមុខពេញលើ “Pretty Boy” ហើយហក់ទៅថែមមួយដៃទៀតពេលគូប្រជែងកំពុងដេកស្តូកលើក្តាររេញ ប៉ុន្តែ អាជ្ញាកណ្ដាល Muhammad Sulaiman ហក់ទៅឃាត់មិនឲ្យបន្ថែមកណ្ដាប់ដៃទៀតឡើយ។
តារាប្រេស៊ីលបានថ្លែងកន្លងទៅថា ៖«Bibiano ត្រូវតែខ្លាចខ្ញុំ ព្រោះខ្ញុំផ្ដោតលើការឡើងទៅដណ្ដើមខ្សែក្រវាត់ ហើយខ្ញុំមិនឈប់ត្រឹមនេះទេរហូតដល់ខ្ញុំអាចវ៉ៃជាមួយគេ»។
«ខ្ញុំជាកីឡាករដ៏គ្រោះថ្នាក់បំផុតក្នុងការដណ្ដើមខ្សែក្រវាត់ ONE bantamweight។ គ្មានអ្វីអាចបញ្ឈប់ខ្ញុំទេ។ ខ្ញុំតែងតែលើកទឹកចិត្តខ្លួននិងត្រៀមរួចរាល់។ ខ្ញុំផ្ដួលម្នាក់ៗឲ្យសន្លប់រហូតដល់ខ្ញុំអាចឈ្នះខ្សែក្រវាត់ពិភពលោក»។

បន្ទាប់ពីផ្ដួល Worthen ជើងខ្លាំង Lineker កើនការផ្ដួលដៃគូឲ្យសសន្លប់រហូតដល់ ១៦ ដងក្នុងប្រវត្តិសាស្ត្រ និងកើនកំណត់ត្រាឈ្នះរហូតដល់ ៣៤ ដង និង ចាញ់ ត្រឹម ៩ ដង។ គេមិនទាន់ចាញ់ទេនៅសង្វៀន ONE Championship។


ក្រោយផ្ដួលដៃគូឲ្យសន្លប់អ្នកលេងកណ្ដាប់ដៃដែកសង្កត់ធ្ងន់ថា ៖«ខ្ញុំមកទីនេះដើម្បីឈ្នះជើងខ្សែក្រវាត់។ ខ្ញុំត្រូវការវ៉ៃ Bibiano។ ខ្ញុំដឹងថា ខ្ញុំល្អជាងរូបគេ។ ខ្ញុំល្អបំផុត ហើយខ្ញុំ [នឹង] ឲ្យពិភពលោកដឹងថា ខ្ញុំល្អបំផុតក្នុងប្រភេទទម្ងន់នេះទូទាំងពិភពលោក»។
គួរដឹងថា Bibiano “The Flash” Fernandes ជាបុរសម្នាក់ដែលការពារខ្សែក្រវាត់ ONE bantamweight បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ ONE Championship (៧ដង)៕
សូមចុចអាន៖ ណែនាំឲ្យស្គាល់កីឡាការិនី Jackie Buntan ពូកែកណ្តាប់ដៃមិនចាញ់បុរស

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ