កីឡា
កីឡាបាញ់កាំភ្លើង ពន្យារការប្រកួតជើងឯកថ្នាក់ជាតិទៅខែធ្នូវិញ
ភ្នំពេញ ៖ ការប្រកួតកីឡាបាញ់កាំភ្លើង ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាប្រចាំឆ្នាំ ២០២០ ដែលគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៦ ដល់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នោះ ត្រូវបានធ្វើការពន្យារការប្រកួតហើយ។
នេះបើតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាលេខ ០០២/២០ ស.ប.ក ចុះថ្ងៃទី១០ ខែ វិច្ឆិកាឆ្នាំ២០២០។ ការពន្យារពេលរៀបចំការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាប្រចាំឆ្នាំ ២០២០ ដែលនឹងគ្រោងធ្វើនៅចុងខែវិច្ឆិកានេះ ត្រូវបានសហព័ន្ធ ពន្យល់ថា ដោយយោងសេចក្តីប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូច ជាក្រសួងសុខាភិបាលក្នុងការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃ វីរុសកូរ៉ូណា ឬ ជំងឺកូវីដ-១៩ សហព័ន្ធបានស ម្រេចលើកការប្រកួតទៅធ្វើនៅខែធ្នូ ឆ្នាំ ២០២០ ឬរង់ចាំភាពស្ងប់ស្ងាត់ សហព័ន្ធនឹងធ្វើសេចក្តីជូនដំណឹង ស្តីពីការប្រកួតនៅពេលក្រោយទៀត។
សូមបញ្ជាក់ថា លោក មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា សម្រាប់អាណត្តិថ្មីនេះ បានជំរុញមន្ដ្រីក្រោ មឱវាទ ក្នុងការរៀបចំការប្រកួតឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីសម្រួចសមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅរកការប្រកួតលើឆាកអន្ដរជាតិ ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕
ដោយ ៖ វិសិទ្ធ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ