កីឡា
ក្លិបបាល់ទាត់ម៉ាឡេស៊ី មួយដាក់ដំណើរចង់យក Keisuke Honda មកចូលរួមក្រុមខ្លួន
អតីតសមាជិកដាវសាម៉ូរ៉ៃខៀវជប៉ុន និងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda កំពុងតែប្រកបអាជីពនៅក្លិប Neftci PFKសមាជិកលីគប្រទេសអាហ្សេបៃហ្សង់ Azerbaijan Premier League ស្របពេលកិច្ចសន្យារបស់លោកនឹងផុតកំណត់នៅពាក់កណ្ដាលខែឧសភា ខាងមុខនេះ។ ទន្ទឹមនឹងគ្នានេះដែរមានដំណឹងជាច្រើនទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសអាហ្សេបៃហ្សង់ ថាក្លិបបាល់ទាត់ Selangor FC បានចាប់អារម្មណ៍នាំយកម្ចាស់អាវលេខ៤ ចួលរួមក្រុមដើម្បីប្រកួតក្នុងជើងទី២ ខាងមុខ។
សារព័ត៌មាន Semuanyabola របស់ម៉ាឡេស៊ី សារព័ត៌មានជប៉ុន Tokyo-sports និងសារព័ត៌មាន sportsinfo របស់អាហ្សេបៃហ្សង់ បានលើកឡើងពីការស្នើសុំរបស់លោកMahfizul Rusydin Abdul Rashid អ្នកចាត់ការទូទៅក្រុម Selangor FC ដែលជាសមាជិកពានរង្វាន់ Malaysia Super League ទៅកាន់ Honda។ សារព័ត៌មានទាំងអស់នោះបានបង្ហាញការភ្ញាក់ផ្អើលដូចគ្នា ព្រមទាំងចាត់ទុកថានេះជាការដាក់ពាក្យស្នើសុំ«ដែលមិនបានគិតដល់»។
ខ្សែបម្រើវ័យ៣៤ឆ្នាំរូបនេះ បង្ហាញខ្លួនបាន៤ប្រកួត ហើយនៅក្នុងជាមួយក្រុម Neftci PFK ស្របពេលលោកបានចុះកិច្ចសន្យាពីខែមីនា កន្លងទៅ ក្នុងរយៈពេល២ខែប៉ុណ្ណោះ បើតាមការគ្រោងទុកកិច្ចសន្យានឹងផុតកំណត់នៅពាក់កណ្តាលខែឧសភា។ បង្ហាញខ្លួន៤ប្រកួតកន្លងទៅនៅប្រទេសអាហ្សេបៃហ្សង់ Honda រងពិន័យកាតលឿង៣លើកផងដែរ។
នៅមិនទាន់មានសេចក្តីរាយការណ៍ច្បាស់លាស់ណាមួយពីចម្លើយរបស់ Honda ទៅកាន់ក្លិប Selangor នៅឡើយនោះទេ។ ក្លិបដែលមានមូលដ្ឋានទីក្រុង Shah Alam រដ្ឋSelangor ប្រទេសម៉ាឡេស៊ី មួយនេះបានដាក់ផែនការចង់បាន Honda ព្រោះត្រូវប្រជែងយកកៅអីណាមួយក្នុងពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Champion League ឬ ពានរង្វាន់ AFC Cup នាពេលខាងមុខ។


លីគកំពូលប្រទេសម៉ាឡេស៊ី ធ្វើដំណើរបាន១០ សប្ដាហ៍ហើយ ដោយក្លិប Selangor FC ឈរនៅចំណាត់ថ្នាក់លេខរៀងទី៥ មាន១៥ពិន្ទុ តាមពីក្រោយក្លិប Penangលេខ៤ មាន១៩ពិន្ទុ , ក្លិបKedah Darul Aman F.C លេខ៣ មាន២០ពិន្ទុ, ក្លិប Terengganu លេខ២ មាន២១ពិន្ទុ និង Johor Darul Ta’zim ដែលជាជើងឯកឆ្នាំចាស់និងឈរកំពូលតារាងមាន២៣ពិន្ទុ។ ក្រុមនេះធ្លាប់ឈ្នះពានជើងឯកលីគម៉ាឡេស៊ី ៦លើក និងធ្លាប់ឈ្នះពាន Malaysia Cup ៣៣លើកផងដែរ។
ក្លិប Selangor បច្ចុប្បន្នមានកីឡាករបរទេសល្អៗមួយចំនួនក្រោមការដឹកនាំពីសំណាក់គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ Karsten Neitzel។ កីឡាករអាល្លឺម៉ង់ Tim Heubach កីឡាករManuel Konrad ធ្លាប់លេងនៅលីគអាល្លឺម៉ង់ និងអ៊ីស្រាអែល អតីតកីឡាករជម្រើសជាតិស្វីស Oliver BuffB ធ្លាប់លេងនៅលីកកំពូលស្វីស កីឡាករបារ៉ែន ចូលសញ្ជាតិម៉ាឡេស៊ី Ifedayo Olusegun និងកីឡាករជម្រើសជាតិសិង្ហបុរី Safuwan Baharudin.ជាដើម៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ គ្រូបង្វឹកក្រុមបឹងកេត បង្ហាញឆន្ទៈទៅប្រកួតពានទ្វីបអាស៊ី AFC Cup 2021

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ