កីឡា
សល់២ឆ្នាំគត់សម្រាប់CAMSOC រួមចិត្ត រួមគិត រួមធ្វើ រួមទទួលខុសត្រូវ សម្រាប់ព្រឹត្តិការណ៍កីឡា SEA GAMES-ASEAN PARA GAMES 2023
ថ្ងៃទី៥ ឧសភា ២០២១ ដល់ថ្ងៃទី៥ ឧសភា ២០២៣ គឺជាខួបរាប់ថយក្រោយ ២ឆ្នាំពេញ នៃព្រឹត្តិការណ៍កីឡា SEA GAMES-ASEAN PARA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏ជា២ឆ្នាំ ដែលជាពេលវេលាសេសសល់ សម្រាប់ CAMSOC រួមចិត្ត រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ នេះជាការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣លើកទី៣២។

កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាកម្រិតតំបន់(ស៊ីហ្គេម) ជាលើកដំបូងក្នុងឋានៈជាស្ថាបនិក និង ជាសមាជិកមួយរូបនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ។
គិតត្រឹមថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជានៅសល់២ឆ្នាំគត់(៧៣០ថ្ងៃ) ទៀតប៉ុណ្ណោះ នឹងក្លាយជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ដំណើរឆ្ពោះទៅរៀបចំស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ ដោយចាប់រាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ តទៅរហូតដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃពិធីបើកជាផ្លូវការមានចំនួន ៧៣០ ថ្ងៃគត់។ រីឯការទទួលរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នឹងរៀបចំធ្វើបន្ទាប់ពីបញ្ចប់ស៊ីហ្គេម លើកទី៣២ ប្រមាណ២សប្តាហ៍ ដែលមានកាលបរិច្ឆេទពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣(គ.ជ.ប.អ) បានបញ្ជាក់ថា ថ្ងៃទី៥ ឧសភា ២០២១ ដល់ថ្ងៃទី៥ ឧសភា ២០២៣ គឺជាខួបរាប់ថយក្រោយ ២ឆ្នាំពេញនៃព្រឹត្តិការណ៍កីឡា SEA GAMES-ASEAN PARA GAM ES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយក៏ជា២ឆ្នាំ ដែលជាពេលវេលាសេសសល់ សម្រាប់CAMSOC រួមចិត្ត រួមគិត រួមធ្វើ រួមទទួលខុសត្រូវ។ មកដល់ថ្ងៃនេះ គឺយើងនៅសល់៧៣០ថ្ងៃ គត់ដូច្នេះយើងត្រូវដាក់គោលដៅមុតស្រួចស៊ីជម្រៅព្រមទាំងភាពប្រាកដប្រជា ទៅគ្រប់ជំនាញទាំងអស់ ដោយត្រូវធ្វើការឲ្យ បានហ្មត់ចត់ ត្រៀមខ្លួនធ្វើផែនការយុទ្ធសាស្ត្រធ្វើកម្មវិធីលម្អិតទាំងអស់ សម្រាប់ពេល វេលាដែលនៅសល់៧៣០ថ្ងៃនេះ ដើម្បីឲ្យកាន់តែប្រាកដប្រជាថា នឹងត្រូវតែធ្វើឲ្យបានជោគជ័យនៃការរៀបចំការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងជាប្រវត្តិ សាស្ត្ររបស់កម្ពុជា។ នៅក្នុងដំណាក់កាលនេះ យើងបន្តការប្រឹងប្រែងតាមពេលវេលាជាក់ស្តែងជាបន្តបន្ទាប់។
លោកអគ្គលេខាCAMSOC បញ្ជាក់ថា នៅក្នុងពេលវេលានៅសល់៧៣០ថ្ងៃនេះ យើងកាន់តែខិតខំបង្កើនគុណផលកីឡា ដោយលោកបានអំពាវនាវដាស់តឿន ដល់កីឡាករ កីឡាការិនី គ្រូបង្វឹកគ្រប់ប្រភេទកីឡាទាំងអស់ សូមស្វែងរកលទ្ធភាពក្នុងការហ្វឹកហាត់ឲ្យកាន់តែមុតស្រួចខ្លាំងក្លា ដើម្បីត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុង ជ្រោយ ដោយធ្វើយ៉ាងណាបង្កើនឲ្យបាននូវសិទ្ធិផលរបស់ខ្លួន ឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ។ ជាមួយគ្នានោះ លោកក៏បានក្រើនរំឭកដល់មន្ត្រីកីឡានិងភាគីពាក់ព័ន្ធទាំងអស់ បន្តរាប់ថយក្រោយនិងចូលរួមធ្វើកិច្ចការនានា ដើម្បីធ្វើឲ្យប្រាកដប្រជានៃដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឲ្យដំណើរការដោយរលូន និងជោគជ័យជាជំហានផងដែរ។
គួររម្លឹកឲ្យដឹងថា កម្ពុជាបានប្រារព្ធពិធីរាប់ថយក្រោយជាផ្លូវការ១០០០ថ្ងៃ កាលពីថ្ងៃ ទី៧ ខែសីហា ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍រាប់ថយក្រោយនេះ បានធ្វើឡើងក្រោមអធិបតីភាពសម្ដេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និង ជាប្រធានគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)៕
អត្ថបទ៖ វិសិទ្ធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា