កីឡា
Bhullar ចង់ក្លាយជាកីឡាករឥណ្ឌាដំពុងយកខ្សែក្រវាត់ពិភពលោកទៅស្រុកវិញ
អ្នកជំនាញចំបាប់ឥណ្ឌា Arjan “Singh” Bhullar ដាក់ផែនការសាងប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេស ឥណ្ឌាក្នុងនាមជាកីឡាករទី១ ឈ្នះខ្សែក្រវាត់ពិភពលោករបស់ ONE Championship។
អ្នកលេងគុនចម្រុះឥណ្ឌាទទួលបានឱកាសមិនធ្លាប់មានដែលត្រូវឡើងដណ្តើមខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់ ONE Heavyweight វីរបុរស Brandon “The Truth” Vera ក្នុងនាមជាគូឯក នៅព្រឹត្តិការណ៍ ONE: DANGAL នាថ្ងៃសៅរ៍ ទី១៥ ខែឧសភាខាងមុខនេះ។ ការប្រកួតត្រូវរៀបចំឡើងនៅកីឡដ្ឋាន Singapore Indoor Stadium ឯប្រទេសសិង្ហបុរី។
Bhullar ជឿជាក់ថា ជ័យជម្នះនឹងមិនត្រឹមតែក្លាយជាជើងឯកពិភពលោកតែម្យ៉ាងនោះទេ គឺមានន័យធំធេងសម្រាប់កីឡាប្រដាល់គុនចម្រុះនៅក្នុងប្រទេសឥណ្ឌា និងជាការជំរុញទឹកចិត្តដល់យុវជនជំនាន់ក្រោយខ្លាំងបំផុត។
កីឡាករវ័យ៣៤ឆ្នាំបានថ្លែងថា «វាតែងតែពិសេសនៅពេលយើងបង្កើតប្រវត្តិសាស្ត្រ ពីព្រោះជ័យជម្នះនៅជាប់ជារៀងរហូត។ ក្នុងនាមជាជើងឯកពិភពលោកម្នាក់គឺមានន័យធំធេងបំផុតសម្រាប់ខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាគ្រួសារទាំងមូល ប៉ុន្តែនឹងក្លាយជាជនជាតិឥណ្ឌាទី១ដែលឈ្នះខ្សែក្រវាត់គុនចម្រុះពិភពលោក ហើយមានឥទ្ធិពលយ៉ាងខ្លាំងដល់អ្នកកីឡាគុនចម្រុះនៅឥណ្ឌា»។
កីឡាឥណ្ឌាគូសបញ្ជាក់បែបនេះ «ពួកគេដឹងថា វាអាចទៅរួច ហើយវានឹងងាយស្រួលសម្រាប់ពួកគេ។ គេដឹងថា វាអាចទៅរួច ហើយនឹងមានកីឡាករក្មេងៗកាន់តែច្រើនចាប់អារម្មណ៍នឹងកីឡានេះ ហើយកាន់តែមានអ្នកចាប់អារម្មណ៍ ចូលចិត្ត គាំទ្រខ្លាំងឡើងៗ»។
បែបណាក្ដី គេបានដឹងខ្លះហើយថា “The Truth” មានជំនាញវ៉ៃឈរ និង មិនងាយស្រួលឡើយ ប៉ុន្មានឡើយ ហើយ គ្មានដៃគូណាម្នាក់ដែលឆ្លងផុតក្នុងទឹកទី១ក្រោមកណ្តាប់ដៃរបស់ជើងឯកពិភពលោកទម្ងន់ធ្ងន់នេះឡើយ។
Bhullar ពិតជាស្គាល់យ៉ាងច្បាស់ពីអាវុធដ៏គ្រោះថ្នាក់របស់ Vera។ «គាត់ល្អគ្រប់ក្បាច់។ គាត់ល្អក្បាច់ក្រោម ល្អជំនាញមួយថៃ ល្អជំនាញឃីកបុកសីង ចេះទាត់ ចេះកែង។ និយាយរួមគាត់ល្អទាំងអស់ អីចឹងយើងត្រូវតែត្រៀមឲ្យរួចរាល់ដើម្បីជួបគាត់»។ អ្នកលេងចំបាប់ឥណ្ឌារៀបរាប់ដូច្នេះ។
កាលពីខែតុលា ឆ្នាំ២០១៩ ជើងខ្លាំងឥណ្ឌាទទួលបានជ័យជម្នះលើកីឡាករអ៊ីតាលី Mauro “The Hammer” Cerilli សម្រាប់ការប្រកួតលើកដំបូងនៅ ONE ។
Bhullar បាននិយាយថា «ភាពខ្លាំងរបស់ខ្ញុំគឺកម្លាំងចេញពីខាងក្នុង ដែលផ្តល់ឲ្យខ្ញុំហ្វឹកហាត់រាល់ថ្ងៃ រាល់សប្តាហ៍ និងរាល់ឆ្នាំ។ សម្រាប់រយៈពេលជាយូរនេះ ខ្ញុំបានប្រកាន់ភ្ជាប់នូវការហ្វឹកហាត់ជាប្រចាំ។ បើទោះជាខ្ញុំមិនទាន់មានឈ្មោះប្រកួតក៏ខ្ញុំហាត់ ហើយដល់ពេលមានឈ្មោះប្រកួតរឹតតែខំប្រឹងហាត់ទ្វេឡើងថែមទៀត»។
«នេះជាតម្លៃជីវិតរបស់ខ្ញុំ។ នេះជាអាទិភាព និងការងាររបស់ខ្ញុំ ហើយខ្ញុំផ្តោតសំខាន់ខ្លាំងណាស់។ គ្មានអ្វីផ្សេងដែលសំខាន់ជាងនេះឡើយសម្រាប់ខ្ញុំនៅក្នុងជីវិតនេះ ហើយក៏គ្មានអ្វីដែលអាទិភាពជាងការប្រកួតនេះទេ ដូច្នេះភាពខ្លាំងពីខាងក្នុងរបស់ខ្ញុំខុសពីប្លែកពី Vera»។
កីឡាកររហស្សនាម “Singh”ចង់ឈ្នះដោយផ្តួលដៃគូឲ្យសន្លប់ ឬបញ្ឈប់កីឡាករហ្វីលីពីន-អាមេរិកនៅក្នុងទឹកណាមួយដើម្បីបញ្ចប់រជ្ជកាលរបស់អធិរាជសង្វៀននេះ។
Bhullar សង្កត់ធ្ងន់ដូច្នេះ ៖«លទ្ធផលនៃការប្រកួតនេះនឹងបញ្ឈប់ពាក់កណ្តាលទី ហើយដៃរបស់ខ្ញុំនឹងត្រូវបានអាជ្ញាកណ្តាលលើកឡើងលើ។ ការបញ្ឈប់ដោយក្បាច់វ៉ៃឈរ ឬជំនាញក្រោម អាស្រ័យលើឱកាស និងអ្វីដែលគាត់ប្រថុយជាមួយខ្ញុំ។ ប៉ុន្តែកណ្តាប់ដៃរបស់ខ្ញុំនឹងវ៉ៃមុខគាត់ និងខ្លួនគាត់ហើយ ហើយជ័យជម្នះនឹងនៅខាងខ្ញុំ»៕
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់