កីឡា
សិក្ខាកាមកីឡាកាយសម្ព័ន្ធ១០រូប ទទួលបាននិទ្ទេសល្អ ក្នុងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគ្រូបង្វឹកកម្រិត១
វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកាយសម្ព័ន្ធកម្រិត១ (Level 1 Class P-1 and Class P-2) ដែលបានធ្វើ ឡើងនៅខេត្តកំពង់ឆ្នាំងពីថ្ងៃទី៨មកនោះ បានបញ្ចប់ហើយកាលពីព្រលប់ថ្ងៃទី១២ វិច្ឆិកា។
វគ្គនេះមានសិក្ខាកាមចូលរួមចំនួន ២២រូប ក្នុងនោះមាន៦រូបជានារី ដែលមកពីរាជធានីភ្នំពេញចំនួន៤រូប ខេត្តកំពង់ ឆ្នាំងចំនួន១៣រូប ខេត្តក្រចេះចំនួន៤រូប និងខេត្តកំពង់ចាមចំនួន១រូប។ ជាវគ្គមួយ ដែលបើកឡើងដោយចំណាយថវិការបស់ ក្រសួងអប់រំយុវជន និង កីឡា សម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ។
វគ្គនេះ ឧទ្ទេសនាមដោយលោកណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធនិងគ្រូជំនួយ គឺលោក សោ សុផេង ដែលជាគ្រូជំនាញរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលមានកម្រិតបច្ចេកទេស FIG Academy Level-1 and Level-2in Artistic and Aero bic Gymnastic។
វគ្គនេះ គឺសិក្សាលម្អិតទាំងទ្រឹស្ដី នៃការបង្ហាត់ ព្រមទាំងការអនុវត្តន៍លើទីលានដោយឆ្លងកាត់ការប្រឡងទាំងទ្រឹស្ដី និង ការអនុវត្តន៍លើទីលានផ្ទាល់តែម្ដង។ វគ្គនេះធ្វើឡើងក្នុងបំណងផ្ដល់ជំនាញមួយច្បាស់លាស់ដល់គ្រូបង្វឹក មន្ត្រីបច្ចេក ទេសឲ្យមានជំនាញច្បាស់លាស់ ដើម្បីឆ្ពោះទៅរកភាពជោគជ័យ នៅក្នុងការប្រកួតកីឡាជាតិនាពេលខាងមុខ និង ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ។ តាមរយៈការធ្វើតេស្ដនោះ ក្នុងចំណោមសិក្ខាកាមចំនួន២២រូប មាន១០រូបបានទទួលនិទ្ទេសល្អ ៨រូបបានទទួលនិទ្ទេសល្អបង្គួរ និង៤រូបបានទទួលនិទ្ទេសមធ្យម។
លោក ណយ ផាណា ក្នុងឋានៈជាអគ្គលេខាធិការសហព័ន្ធ និង ជាអ្នកគ្រប់គ្រងវគ្គនោះ បានបង្ហាញពីឆន្ទៈបើកវគ្គបណ្ដុះបណ្ដាល បច្ចេកទេសគ្រូជំនាញ ធ្វើសិក្ខា សាលា ឬ កម្មវិធីបោះជម្រំ(Training Cump)ឲ្យបានញឹកញាប់រៀងរាលឆ្នាំ ដើម្បីលើកកម្ពស់ជំរុញគុណផលកីឡាកាយសម្ព័ន្ធកាន់តែមានសក្ដានុពល៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ សិក្ខាកាមកីឡាឡើងភ្នំ ទទួលលទ្ធផលល្អ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៥ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម១ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)
-
សន្តិសុខសង្គម៥ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
រូបថតលិខិតឆ្លងដែនរបស់ Janie ត្រូវគេសរសើរព្រោងព្រាត ទោះមិនមានការតុបតែងមុខ