Connect with us

កីឡា

ក្នុង​សម័យ​កូវីដ​ អ្នក​គាំទ្រ​អាមេរិក​ចូល​មើល​ប្រដាល់​បំបែក​កំណត់​ត្រា​ជាង​៤០​ឆ្នាំ

បានផុស

នៅ

ការ​​ប្រកួត​ប្រដាល់​សកល​​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លលោក ដែល​ជើង​ខ្លាំង​ Canelo Alvarez បាន​បញ្ឈប់ Billy Joe Saunders នៅ​​យប់​ថ្ងៃសៅរ៍ ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ​មាន​អ្នក​ចូល​ទស្សនា​ផ្ទាល់​រហូត​ដល់​ ៧៣ ១២៦​នាក់​ នៅ​សង្វៀន AT&T Stadium ក្នុង​រដ្ឋ​តិចសាស សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​វត្តមាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​សកល​នៅ​សហរដ្ឋ​អាមេរិក​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ប្រវត្តិ​សាស្ត្រ​លើក​ដំបូង​ដែល​មាន​មនុស្ស​​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​៤៣​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​​កំណត់​ត្រាកាល​ពី​ឆ្នាំ​១៩៧៨នៅ​ពេល​​ដែល​ស្តេច​ប្រដាល់​អាមេរិក Muhammad Ali ផ្តួលកីឡាករ Leon Spinks នៅ​ចំពោះ​មុខអ្នក​ទស្សនា​ផ្ទាល់ ៦៣ ៣៥២​នាក់។

វា​ក៏​ជា​ការ​បំបែក​កំណត់​ត្រា​​មនុស្ស​ច្រើន​បំផុត​គ្រប់​សម័យ​កាល​​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នៅ​សហរដ្ឋ​អាមេរិក។

ចាប់​តាំង​ពី​ឆ្នាំ​​១៩៧៨​នោះ​មក មាន​ការ​ប្រកួត​ប្រដាល់​សកល​ពិភពលោក​ជា​ច្រើន និង​មាន​កីឡាករ​ល្បី​ៗ​បាន​ឡើង​ប្រកួត​នៅ​សង្វៀន​ល្បី​ៗ​នៅ​សហរដ្ឋ​អាមេរិក ប៉ុន្តែ​មិន​មាន​វត្តមាន​អ្នក​គាំទ្រ​បំបែក​កំណត់​ត្រា​ច្រើន​បំផុត​ពិភព​លោក​នោះ​ទេ។

ប៉ុន្តែ​បែរ​ជាមាន​មនុស្ស​ចូល​ទស្សនា​ច្រើន​បំផុត​បំបែក​កំណត់​ត្រានៅ​ក្នុង​អន្តរកាល​​នៃ​ជំងឺ​កូវីដ-១៩​ដែលសហរដ្ឋ​អាមេរិក​ជា​កន្លែង​ឆ្លង និង​ស្លាប់​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក ហើយ​ក៏​មិន​ទាន់​ស្ងប់​ស្ងាត់​ទាំង​ស្រុង​ដែរ។ យ៉ាង​ណា សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ច្រើន​ណាស់​​ប្រហែល​ជា​ពីរ​ខែ​ចុង​ក្រោយ​នេះ​ដែល​កត្តា​សំខាន់​មក​ពី​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង។

ទិដ្ឋភាព​នៅ​សង្វៀន ​AT&T Stadium

និយាយ​ពី​ការ​ប្រកួត​កាល​ពី​ម្សិល​មិញ​វិញ ជើង​ខ្លាំង​ម៉ិកស៊ិក​ Canelo Alvarez នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ជាង​៧​ម៉ឺន​នាក់​បាន​យក​ឈ្នះ​កីឡាករ​អង់គ្លេស Billy Joe Saunders នៅ​ត្រឹម​ទឹក​ទី​៨ បន្ទាប់​ពី​របួស​ធ្ងន់​​ដោយ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​។

សម្រាប់​ជ័យជម្នះ​នេះ Canelo Alvarez ការពារ​​ខ្សែ​ក្រវាត់​ពិភព​លោក WBA (Super) របស់​ខ្លួន​បាន​ជោគជ័យ និង​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភពលោក WBO បន្ថែមមួយ​គ្រឿង​ទៀត​​ពី​កីឡាករ Billy Joe Saunders៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៩ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម