កីឡា
អត្តពលិកតេក្វាន់ដូ WT កម្ពុជានឹងធ្វើការប្រកួតវគ្គជម្រុះកីឡាអូឡាំពិកតូក្យូទ្វីបអាស៊ី នៅហ្ស៊កដង់នាថ្ងៃទី២១-២២ ឧសភា
កីឡាករ-កីឡាការិនីតេក្វាន់ដូ WT កម្ពុជាចំនួន២នាក់ ដែលចូលរួមការប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូទ្វីបអាស៊ី “Asia qualification Tournament for Tokyo 2020 Olympic Game ” នៅប្រទេសហ្ស៊កដង់នឹងធ្វើការប្រកួតជាផ្លូវការនាថ្ងៃទី២១-២២ ខែឧសភា ឆ្នាំ២០២១នេះ។
លោក ឆយ យ៉ុងសុក គ្រូបង្វឹកជម្រើសជាតិបានមានប្រសាសន៍ប្រាប់កម្ពុជាថ្មីឲ្យដឹងថា រូបលោក និងកីឡាករ វ៉ា មិថុនា នឹងធ្វើដំណើរចេញពីប្រទេសកម្ពុជានាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១១.៥៥យប់ នឹងទៅដល់កន្លែងប្រកួតវគ្គជម្រុះកីឡាតេក្វាន់ដូ WT ផ្លូវការនាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង១០យប់ ដោយសារតែមេរោគ CIVOD-19 ជើង ហោះហើរមួយចំនួនត្រូវសម្រាក គ្រាន់តែលោក និងកីឡាកររង់ចាំជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូងរយៈពេល១៩ម៉ោង ហើយពេលទៅដល់ព្រលានយន្តហោះប្រទេសហ្ស៊កដង់ ក៏បន្តដំណើរទៅកន្លែងប្រកួតទៀត។ លោកគ្រូបង្វឹកបន្តថា សម្រាប់ប្រភេទទម្ងន់កីឡាការិនីថិប កាសាន់ទ្រីនីកូល និងកីឡាករ វ៉ា មិថុនា យើងមិនទាន់ដឹងថា មានកីឡាករ-កីឡា ការិនីប៉ុន្មាននាក់ចូលរួមទេ ប្រហែលថ្ងៃទី១៩ ឬ ២០ទើបដឹង ពីព្រោះកីឡាករ វ៉ា មិថុនា ប្រកួតនៅថ្ងៃទី២១ រីឯកីឡាការិនី ថិប កាសាន់ទ្រីនីកូល ប្រកួតនៅថ្ងៃទី២១ ខែឧសភា។


សម្រាប់ទ្វីបអាស៊ីយើង គណៈកម្មការតេក្វាន់ដូ WTជ្រើសរើសយកតែ២នាក់ គឺកីឡាករ២នាក់ និងកីឡាការិនី២នាក់ ដោយមួយប្រភេទទម្ងន់មានកីឡាករ១៦នាក់ និងកីឡាការិនី១៦នាក់មានសិទ្ធិចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកតូក្យូនៅប្រទេសជប៉ុន។
លោក គង់ សក្ខិដា អគ្គលេខាធិការរងនៃខេមរសហព័ន្ធតេក្វាន់ដូWTបានប្រាប់តាមប្រព័ន្ធអនឡាញថា លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល នឹងធ្វើដំណើរពីសហរដ្ឋអាមេរិកទៅប្រទេសហ្ស៊កដង់តែម្តង ដូច្នេះពួកគេនឹងជួបលោកគ្រូបង្វឹក ឆយ យ៉ុងសុក និងកីឡាករ វ៉ា មិថុនាមនៅទីនោះ។ លោកបានបន្តថា កម្ពុជាបញ្ជូនគ្រូបង្វឹក និង កីឡាករ-កីឡាការិនីចំនួន៤នាក់រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាកា រិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋ អាមេរិកប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧ គីឡូ ក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៨០គីឡូក្រាម៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Brandon Vera ប្រាប់ពីការទៅហាត់នៅអាមេរិក

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១២ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ