កីឡា
៤ចំណុចឆ្ពោះទៅរកជ័យជម្នះរៀងៗរវាង Brandon Vera និង Arjan Bhullar
គូឯកនៃព្រឹត្តិការណ៍ ONE: DANGALគឺជាជំនួបដណ្ដើមខ្សែក្រវាត់ ONE Heavyweight World Title រវាងម្ចាស់ខ្សែក្រវាត់ Brandon “The Truth” Vera និង Arjan “Singh” Bhullar នាថ្ងៃសៅរ៍ទី ១៥ ខែ ឧសភា នេះ។ Bhullar ក៏ចង់ក្លាយជាកីឡាករឥណ្ឌាទី១ដែលឈ្នះខ្សែក្រវាត់នៅសង្វៀនលំដាប់ពិភពលោក ខណៈ Vera ចង់គ្រងខ្សែក្រវាត់ទម្ងន់ធ្ងន់នេះឲ្យយូរថែមទៀត។ សូមតាមដានចំណុចខ្លាំង ៤ យ៉ាងដែលអ្នកទាំងពីរអាចនឹងមានទំនុកចិត្ត និងទទួលជ័យជម្នះរៀងខ្លួន។
Bhullar ខ្លាំងខាងប្រដាល់សកលអ្នកលេងគុនចម្រុះឥណ្ឌាដាក់ផែនការស្ពាយខ្សែក្រវាត់ចេញពីសិង្ហបុរី។ គេនឹងបង្ហាញសមត្ថភាពដែលស័ក្តិសមជាជើងឯកពិភពលោក និងប្រើជំនាញប្រដាល់សកលរបស់ខ្លួនដើម្បីយកឈ្នះ Vera។
កណ្ដាប់ដៃរបស់ Bhullar ពិតជាគ្រោះថ្នាក់ ដែលនាំឲ្យរូបគេជឿជាក់ថានឹងប្រើក្បាច់វ៉ៃឈរពីចម្ងាយប្តូរជាមួយម្ចាស់ខ្សែក្រវាត់។ បន្ថែមលើជំនាញវ៉ៃឈរដ៏មានប្រសិទ្ធភាព កីឡាករឥណ្ឌារូបនេះនឹងប្រើជំនាញចំបាប់របស់ខ្លួនដែលធ្លាប់ប្រើក្នុងការប្រកួតលំដាប់ពិភពលោកកន្លងមក។
Vera មានស្នៀតវាយបកល្អម្ចាស់ខ្សែក្រវាត់ Vera ក៏គ្រោងប្រើជំនាញប្រដាល់សេរីរបស់ខ្លួនឲ្យបានល្អផងដែរ។ ដោយផ្អែកលើជ័យជម្នះ៤លើកចុងក្រោយរនៅសង្វៀន ONE កីឡាករកូនកាត់ហ្វីលីពីន-អាមេរិក មានប្រៀបខ្លាំងលើដៃគូ និងផ្តួលឲ្យសន្លប់ក្នុងទឹកទី១ទាំងអស់តាមរយៈកណ្ដាប់ដៃ។
អ្នកលេងទម្ងន់ធ្ងន់ Mauro “The Hammer” Cerilli, Igor Subora, និង Paul Cheng សុទ្ធតែដើរចូលយ៉ាងអង់អាច ប៉ុន្តែត្រូវរងកណ្តាប់ដៃឆ្វេងពិឃាដដេកក្នុងទឹកទី១ដូចគ្នា របស់ Vera។ ក្រៅពីការប្រើកណ្តាប់ដៃដ៏អស្ចារ្យ ម្ចាស់ខ្សែក្រវាត់រូបនេះក៏មានស្នៀតទាត់ក្រោម និងដងខ្លួនខ្លាំងៗផងដែរ។ ការវាយបកនេះ គឺនឹងធ្វើឲ្យ Bhullar ពិបាកទប់មិនខាន។
Bhullar មានល្បឿនថេរការប៉ះទង្គិចគ្នានៅទឹកទី១របស់ Vera ច្បាស់ជាវាយសន្ធាប់លើកីឡាករឥណ្ឌាជាក់ជាមិនខានឡើយ ប៉ុន្តែមានរឿងគួរឲ្យចាប់អារម្មណ៍នឹងកើតមានឡើង ប្រសិនបើ Bhullar អាចទប់ទល់បាន និងធ្វើឲ្យម្ចាស់ខ្សែក្រវាត់លំបាកខ្លាំង។
រយៈពេល១០ឆ្នាំមកហើយ ដែល Vera មិនដែលបញ្ចប់ទៅដោយលទ្ធផលឈ្នះ ឬ ចាញ់ពិន្ទុឡើយ ខណៈកីឡាករឥណ្ឌាបានបង្ហាញពីជំនាញឥតខ្ចោះសម្រាប់ការវ៉ៃពីចម្ងាយដោយមានចលនាបម្លាស់ទីយ៉ាងល្អក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។ ជារួម Bhullar ទទួលបានជ័យជម្នះដោយពិន្ទុដល់ទៅ៧ដង។
ការប្រកួតលើកដំបូងនៅ ONE ជាមួយ Cerilli ជើងខ្លាំងឥណ្ឌាកាន់តែវ៉ៃកាន់តែមានកម្លាំងស៊ុហ្វពោលគឺវ៉ៃមិនចេះថមថយកម្លាំងឡើយ។ ទាំងកម្លាំងស៊ុហ្វ ចលនាបម្លាស់ទី និងចេញស្នៀតនៅតែរក្សាភាពថេររបស់ខ្លួនតាំងពីដើមរហូតដល់ចប់ទឹក។ បើ Vera ហ៊ានបន្តដល់ ៥ ទឹកច្បាស់ជាចប់របស់ Bhullar មិនខានឡើយ។
Vera ខ្លាំងខាងទាត់ក្រោមជារឿយៗម្ចាស់ខ្សែក្រវាត់ត្រូវបានគេមើលឃើញថា ផ្តួលដៃគូតាមរយៈកណ្តាប់ដៃឆ្វេង ប៉ុន្តែកីឡាកររូបនេះទាត់ក្រោមក៏គ្រោះថ្នាក់ដែរ។
Vera មានទម្ងន់ជើងទាត់ធ្ងន់ណាស់ ជាពិសេសរាល់ពេលដែលដៃគូព្យាយាមដាក់សម្ពាធ និងចូលវ៉ៃផ្នែកខាងលើពេលមិនសូវខ្វល់នឹងល្វែងក្រោមឡើយ។ ចន្លោះនេះហើយជាឱកាសដែលម្ចាស់ខ្សែក្រវាត់អាចយកជើងឆ្វេងទាត់លើភ្លៅរបស់ដៃគូឲ្យដួល និងប្រកួតលែងកើត៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ