Connect with us

កីឡា

NOCC​រៀបចំ​កម្មវិធី​កីឡា​ដើម្បី​ទាំងអស់គ្នា​ក្រោម​ប្រធានបទ “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុន​”​នៅ​ខេត្តកំពង់ធំ

បានផុស

នៅ

ភ្នំពេញ​ ៖​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) នៅ​ថ្ងៃទី​១៣ ខែ វិច្ឆិកា ឆ្នាំ​២០២០ ​នេះ បានរៀបចំ​កម្មវិធី​កីឡា​ដើម្បី​ទាំងអស់ គ្នា ២០២០ (Sport for All 2020)​ក្រោម​ប្រ​ធា នប​ទ “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុន​” នៅ​សាលាបឋមសិក្សា​បណ្តុះ​វិជ្ជា ឃុំ​ស្វាយ​ភ្លើង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធី​ដឹកនាំ​ដោយ​លោក ញ៉ា​ន សុខ​វិសាល ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ លោក តុ​ប បញ្ញា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង និង​ជាតិ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អនុប្រធាន​នាយក​គ្រប់គ្រង​គម្រោង​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ ពិ​ក​កម្ពុជា​។

លោក ញ៉ា​ន សុខ​វិសាល​បាន​និយាយថា កីឡា​ដើម្បី​ទាំងអស់គ្នា​យើង​បាន​រៀបចំ​កីឡា​ជាច្រើន​មុខ​សម្រាប់​អ្នកចូលរួម​ដូចជា​ទាត់​បាល់ ១១ ម៉ែត្រ ចងជើង​ដើរ​ប្រណាំង​ជា​ក្រុម ឆ្លើយ​សំណួរ​ពី​គុណ​តម្លៃ​អូឡាំពិក និង​ផ្សព្វផ្សាយ​ការ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ឆ្នាំ ២០២៣ និង​លេង​ឆ្លង​កាត់កង​អូឡាំពិក​។

លំ​ហាត់ប្រាណ​បែប​អេ​រ៉ូ​បិ​ក រត់ប្រណាំង​ជុំវិញ​តារាង​បាល់ទាត់ ប្រកួត​បាល់ទាត់ ប្រកួត​បាល់ទះ ជិះ​កង់​កម្សាន្ត​ជុំវិញ​ភូមិ​ផ្សព្វផ្សាយ​វិធានការ​ការ ពារ​កូ​វីដ​១៩ បង្វិល​កង​រត់​ជា​ក្រុម ល្បែង​អប់រំ​សាមគ្គី​ជា​ក្រុម សកម្មភាព​សម្អាត​បរិ​ស្ថាន​ជុំវិញ​សាលារៀន។

លោក តុ​ប បញ្ញា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គម្រោង​បាន​និ​យាយ​ថា គោលបំណង​នៃ​កម្ម​វី​ធី​កី ឡា​ដើម្បី​ទាំងអស់គ្នា​រួមមាន​បំផុស​ការចូលរួម​លេង​កីឡា​ស្របតាម​គុណ​តម្លៃ​នៃ​ចលនា​អូ​ឡាំ ពិ​ក និង​ផ្សព្វផ្សាយ​យុទ្ធនាការ “​ប្រជាជន​ម្នាក់​លេង​កីឡា​មួយ​មុខ​” ឆ្ពោះ​ទៅធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ឆ្នាំ ២០២៣ ៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម